ស្វែងរក​ជើង​ខ្លាំង! អ្នកស្រី ទ្រី ដាណា និង​ស្វាមី បង្ហោះ​រូប​១​សន្លឹក​នេះ ហើយ​សួរ​​រក​និយមន័យ, ​អ្នក​គាំទ្រ​ ក៏​ឆ្លើយ​ភ្លែត​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា ស្របពេល​កំពុង​កាក់កប​លើ​មុខ​ជំនួញ​ហើយ​នោះ អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ក៏​កំពុង​សកម្ម​នឹង​ការងារ​មនុស្សធម៌​ស្ទើរ​គ្មាន​ថ្ងៃ​សម្រាក ហើយ​លើសពីនេះ អ្នកស្រី ក៏​តែងតែ​ចែករំលែក​ចំណេះដឹង​ បទពិសោធន៍ និង​បណ្ដុះ​គំនិត​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ អ្នកស្រី បាន​បង្ហោះ​រូបថត​១​សន្លឹក​ជាមួយ​ពូ​ខ្មៅ ដែល​ក្នុង​ដៃ​ពួកគេ កាន់ និង​ទ្រ ខ្សែ​ក​មាស អម​ដោយ​ការ​លើក​ជា​សំណួរ​បណ្ដុះ​គំនិត​អ្នកគាំទ្រ ដូច្នេះ ថា «​ចូរ​អោយ​និយមន័យ​រូបភាព​មួយ​នេះ​ចង់​រក​អ្នកខ្លាំង​ណា​ណ​ប់ៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​ជាច្រើន បាន​ឆ្លើយតប​តាម​ការយល់ឃើញ ក្នុងនោះ ពួកគេ បាន​លើកឡើងថា «​មាន​អត្ថន័យ​ថា​(​សុភមង្គល​គ្រួសារ គឺ​សំដៅ​ទៅលើ ស្វាមីភរិយា ចេះ​ថែរក្សា​គ្នា ចេះ​អធ្យាស្រ័យ​គ្នា ផ្តល់​ស្នាមញញឹម​ចំពោះ​គ្នា ចេះ​ផ្តល់​កិត្តិយស​គ្នា និង​ព្រមទាំង​ថែរក្សា​តម្លៃ​នៃ​សេចក្តីស្រឡាញ់​ចំពោះ​គ្នា ឲ្យ​ដូច មាស​សុទ្ធ​ទឹកដប់​នៅក្នុង​រង្វង់​ដៃ ស្វាមីភរិយា ដែល​មិនអាច​កាត់ថ្លៃ​ឬ​ពណ៌នា​បាន​។​ ប្អូន​ជូន​បង​ទាំង​២​សូម​ជួបតែ​សេចក្តីសុខ សុភមង្គល រក​ទទួលទាន​មានបាន​រហូត ហេងៗ មាន​លាភ មានជ័យ ព្រមទាំង​ទទួល​បាន​ភ្ញៀវ​ល្អៗ ឬក៏​អតិថិជន​បាន​ច្រើនៗ​ផងដែរ​៕,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្តី​ខំ​រកប្រពន្ធ​ចេះ​ថែ​, រូបនេះ​មានន័យថា​:(​សំណាប​យោង​ដី ស្រី​យោង​បុរស​)​ប្ដី​ធ្លាក់​ប្រពន្ធ​ទ្រ​, អ្វី​ក៏ដោយ​មិន​ស្ថិត នៅ លើ ការ​ស្មាន​បានទេ កុំ​មើល​តែ សំបក​ក្រៅ នឹង ស្មាន​យក ដោយ​មិនដឹង​ពី ភាព​ពិត​..​ដៃ​មួយ​យួរ​ខ្សែ​​កមាស ឯ ដៃ​មួយទៀត​ទ្រ​ខ្សែ​​កមាស តែ​មិនអាច​ដឹង​ពី​ទម្ងន់​ពិតប្រាកដ​បានឡើយ ទាល់តែ ថ្លឹង ទើប ជា​ត្រឹមត្រូវ​ច្បាស់លាស់​..​។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្ដី​ស្រលាញ់​មិនមែន​កើតចិញពី​មាស​តែ​កើតចិញពី​ចិត្ត​និង​ចិត្ត សុភមង្គល​គ្រួសារ​កើតមក​មុន​មាស​កើត​ក្រោយ ត្រូវ​ចាំ​ក្ដី​ស្រលាញ់​កើតមក​មុន​ជានិច្ច សុភមង្គល​គ្រួសា​ស្រលាញ់គ្នា​ទុកចិត្ត​គ្នា​ទៅវិញទៅមក​, រូបភាព​មួយ​សន្លឹក​នេះ​មាន​អត្ថន័យ​ជ្រៅ​ណាស់​គ្រប់​រូបភាព «​មាស សុទ្ធ​មិន​ខ្លាច​ភ្លើង​»,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូន​ស្រលាញ់​មាសបង​, មាន​ប្ដី​ប្រពន្ធ​មួយគូ​​ពីមុន​ក្រ​ លក់​ខោអាវ​ជជុះ ​តែ​ឥឡូវ​ក្លាយជា​សេដ្ឋី​ក៏​ព្រោះតែ​ពួកគាត់​ទាំងពីរ​ខំ​ព្យាយាម​តស៊ូ​ ទើប​មានបាន​ដូច​សព្វថ្ងៃ​មានន័យ​ថា​ មាស​នេះ​បង​អាច​ទិញ​អោយ​អូន​បានតែ​សុភមង្គល​មិន​អាច​រក​ទិញ​បានទេ​ណា​អូន​ស្រី​»៕ ចុះ​អ្នក​ទាំង​អស់​គ្នា​វិញ​យល់​យ៉ាង​ណា​ដែរ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment