ញាក់សាច់! ភូមិគ្រឹះ​អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ​គ្រាន់តែ​ឡានចត ​តម្រៀប​គ្នា​ដូច​កន្លែង​លក់​រថយន្ត​ រហូត​លោក​មួន ម៉ារ៉ា ​​លាន់​មាត់​ថា (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​គេ​ស្គាល់​ស្ទើរ​គ្រប់គ្នា​ថា ជា​អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ​នោះ ពេលនេះ កំពុងតែ​កាប់​កប​ លើ​មុខ​ជំនួញ​ខ្លាំង​ណាស់ ហើយ​គ្រួសារ​របស់​លោក​ ក៏​កាន់​តែ​មាន​សុភមង្គល​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល ដែល​មាន​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​នេះ អ្នក​ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ក៏​មិន​ភ្លេច​ចំពោះ​ការ​ធ្វើសកម្មភាព​មនុស្ស​ធម៌ ដោយ​ជារឿយៗ​អ្នកឧកញ៉ា​ តែងតែ​លេច​មុខ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ជួយ​ប្រជាពលរដ្ឋ​ជានិច្ច ពេល​មាន​គ្រោះកាច​ណាមួយ​កើតឡើង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​ អ្នក​ឧកញ៉ា មិន​ភ្លេច​ចំពោះ​ការប្រើប្រាស់​សម្ភារៈ​ផ្គាប់ចិត្ត​ខ្លួនឯង​ និង​គ្រួសារ​ឡើយ ដោយ​កាលពី​ចុងឆ្នាំ២០២០​ និង​ឆ្នាំ​២០២១​នេះ អ្នក​ឧកញ៉ា​ បាន​ទិញ​រថយន្ត​ស៊េរី​ទំនើប​​ជា​បន្តបន្ទាប់​ជូន​ភរិយា​របស់​ខ្លួន​ បន្ថែម​លើ​រថយន្ត ដែល​មាន​ស្រាប់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១​នេះ លោក យឹម តា​ស្រង់ បាន​បង្ហោះ​វីដេអូ មួយ បង្ហាញ​ពី​ទិដ្ឋភាព​រថយន្ត​ជាច្រើន​គ្រឿង​របស់​អ្នកឧកញ៉ា​ ឡេង ណា​វ៉ា​ត្រា ចត​ចម្រៀង​ជា​ជួរ​ក្នុង​ភូមិគ្រឹះ​របស់​ខ្លួន​សរុប​មាន​រហូតដល់​១១​គ្រឿង​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​នោះ​ លោក​យឹម តា​ស្រង់ បាន​សរសេរ​សារ​យ៉ាង​ខ្លី​ថា «​សុទ្ធតែ​ឡាន​មេ ស្រឡាញ់​មួយ​ណា​ជិះ​មួយ​ហ្នឹង​ទៅ​»​។ ដោយ​ឃើញ​បែប​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ក្នុង​នោះ លោក មួន ម៉ា​រ៉ា ក៏បាន​លាន់មាត់​ថា «​ចុម​ឡាន​គាត់​ច្រើន​ម្ល៉េះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែប​នេះ​ លោក​ យឹម តា​ស្រង់ ក៏បាន​ឆ្លើយតប​ថា «​គាត់​ចង់​ជិះ​ឱ្យ​គ្រប់​ម៉ាក​»​។ ឮ​ដូច្នេះ​លោក មួន ម៉ា​រ៉ា ក៏​លាន់មាត់​សរសើរ​ទៀត​ថា «​អស្ចារ្យ​ណាស់​»៕ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ថែមទៀត​នោះ​ សូម​ទស្សនា​វីដេអូ​ ខាងក្រោម​នេះ​ ទាំង​អស់​គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment