កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ អ្នកស្រីទ្រី ដាណា បានចុះទៅដល់ចម្ការមៀនរបស់កសិករដោយផ្ទាល់ និងបានប្រមូលទិញរហូតដល់ជាង១០តោនឯណោះ ដើម្បីផ្ញើជូនតំណាងចែកចាយរបស់ខ្លួន ទុកចែកបន្តទៀត។
ការប្រកាសនេះ ធ្វើឡើងដើម្បីជួយសម្រួលបញ្ហាការលំបាកកង្វះទីផ្សារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាស្ថិតក្នុងស្ថានភាព ដ៏លំបាកនៃវិបត្តិកូវីដ-១៩។
ក្រោយមកទៀតនៅថ្ងៃដដែលនោះ អ្នកស្រី បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារបញ្ជាក់ថា «ពិតជាលឿនមែនម្ចាស់ដេប៉ូ NNP ខេត្តបាត់ដំបង ខ្ញុំដាក់ជាង១តោនថ្ងៃមិញចែកលឿនមែនទែន សាហាវមែន សូមបងប្អូនដែលចង់បានផ្លែមៀនអាចទាក់ទងតំណាងរបស់ក្រុមហ៊ុននាងខ្ញុំមក»។
ក្រោយមកទៀត នៅថ្ងៃទី២១ ខែសីហា នេះ អ្នកស្រី បានបង្ហោះរូបថតមួយសន្លឹក ជាមួយនឹងការបង្ហាញអារម្មណ៍ដូច្នេះថា «សប្បាយចិត្តណាស់ត្រឹមតែ 2 ម៉ោងប៉ុណ្ណោះនាងខ្ញុំចែកអស់រហូតទៅដល់ជាង 4តោនផ្លែមៀន នៅបន្តទៀតចាប់ពីពេលនេះទៅចែកទៅកាន់តំណាងចែកចាយ
ហើយពួកគាត់ចែកបន្តទៅដល់ដៃហ្វេនៗក៏ដូចជាអតិថិជនរបស់ខ្ញុំទាន់ផងដែរបងប្អូនដែលនៅតាមបណ្ដាខេត្តឆ្ងាយៗ និងបានដល់ក្នុងពេលឆាប់ៗនេះ ព្រោះក្រុមការងារយើងខ្ញុំនឹងផ្ញើទៅតាមតំណាងចែកចាយទាំងអស់ឲ្យពួកគាត់ចែកបន្តទៀត»។
នៅថ្ងៃដដែលនោះ អ្នកស្រី ក៏បានប្រកាសដែរថា «ថ្ងៃស្អែកបន្តចែកតាមម្ចាស់ដេប៉ូ និងតំណាងចែកចាយនាងខ្ញុំនៅតាមខេត្តទៀត ហើយម្ចាស់ដេប៉ូនាងខ្ញុំនៅខាងប៉ៃលិនកំពុងបន្តជួយទិញពីបងប្អូនរំភើបចិត្ត ឃើញពួកគាត់ញញឹមទទួលស្រស់ស្រាយ។
នេះជាការរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទីផ្សារមៀន ដែលជាប់គាំងដោយកូវីដ១៩។ ជូនពរបងប្អូនកសិករយើង មានដំណឹងល្អ មានទីផ្សារឆាប់ៗឡើងវិញ ពេលលំបាក មានតែការជួយគ្នាបែបនេះ ទើបកក់ក្ដៅ!»៕