ប្រិយមិត្ត បានជ្រាបរួចមកហើយថា កញ្ញា តេង ណដាណា ហៅ អាម៉ី បានភ្ជាប់ពាក្យជាមួយនឹងបុរសសង្ហាម្នាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយធ្វើឡើងលក្ខណៈគ្រួសារ គោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
នៅក្នុងពិធីភ្ជាប់ពាក្យនោះ អ្វី ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះ គ្រាន់តែថ្លៃបណ្ដាការ រហូតទៅដល់៩៩៩៩៩ដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០រៀល (បួនរយលានរៀល) និងចិញ្ចៀនពេជ្រ ២ម៉ឺនដុល្លារឯណោះ។
ក្រោយពេលភ្ជាប់ពាក្យរួចឃើញថា ពួកគេកាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាទ្វេដង ហើយក៏ឧស្សាហ៍បង្ហាញឲ្យគេឃើញតាមបណ្ដាញសង្គមផងដែរ ជាហេតុធ្វើឲ្យអ្នកគាំទ្រ តែងតែសរសើរពួកគេជារឿយៗចំពោះចំណងស្នេហ៍មួយនេះ។
លើសពីនេះ អ្វី ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ទៀតនោះ ត្រង់ថា កន្លងមក ធ្លាប់តែឃើញ កញ្ញា តេង ណដាណា ហៅ អាម៉ី ឡាយលក់ផលិតផលប៉ុណ្ណោះ មិនធ្លាប់ឃើញរូបនាងច្រៀងឡើយ។ លុះដល់ពេលនាងច្រៀងវិញ ម្នាក់ៗទប់អារម្មណ៍មិនជាប់ ធ្វើការសរសើរសឹងគ្រប់គ្នា។
ជាក់ស្ដែង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ គូស្នេហ៍ដ៏ផ្អែមល្ហែមរូបនេះ បានច្រៀងរួមគ្នាបទចម្រៀងអង់គ្លេសមានចំណងជើងថា « Leave the Door Open» បង្ហោះនៅលើបណ្ដាញសង្គមទីកតុក ធ្វើឲ្យអ្នកគាំទ្រពួកគេ ចាប់អារម្មណ៍ខ្លាំងណាស់ ក៏ធ្វើការសរសើរថា «ចែច្រៀងពីរោះណាស់, បងស្រីច្រៀងពីរោះណាស់, ពីរោះណាស់ចែ, ពីរោះណាស់, បងស្រីច្រៀងពីរោះជាងបងប្រុសទៀត តែបងប្រុសបានកាយវិការយោង,
១គូនេះចូលចិត្តមើល និយាយស្ដីចេះគោរពអ្នកដទៃ, បងម៉ីច្រៀងពីរោះណាស់, ពីរោះម្ល៉េះបង, ពីរោះណាស់ចែ ស្ដាប់ហើយចង់ស្ដាប់ទៀត, សំឡេងចែម៉ី ច្រៀងបទហ្នឹងស្រដៀងចែហ្សាណា, ពីរោះជាងតារាមួយចំនួនផង, ធ្លាប់តែឮគាត់ឡាយលក់ផលិតផល ដល់ពេលច្រៀងខប់ ពីរោះខ្លាំង ពីរោះពិតមែន ហើយមើលទៅគួរឲ្យស្រឡាញ់»៕ សូមស្ដាប់ពួកគេច្រៀងខាងក្រោមនេះ ទាំងអស់គ្នា ៖