ក្រោយពីបរាជ័យក្នុងរឿងស្នេហាម្ដងរួចមកហើយនោះ, កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះតារាចម្រៀង ពេជ្រ សោភា បានចូលរោងភ្ជាប់ពាក្យជាមួយតារាសម្ដែង ឆឹម សក្កដា ដែលកន្លងមកល្បីថា បែកបាក់គ្នា ធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង។
មុនភ្ជាប់ពាក្យមួយថ្ងៃ, ពោលនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ពួកគេ ទាំង២នាក់ បានហៅគ្នាថា ជាមិត្ត១០០ឆ្នាំ, មិត្តភក្ដិ ដែលចេះប្រច័ណ្ឌ ហួងហែង ជាដើម ដល់ថ្ងៃកំណត់ ស្រាប់តែលេចវត្តមាន ក្នុងពិធីដ៏ពិសេសនេះ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ក្រញាង និងចូលរួមអបអរសាទរព្រោងព្រាត។
អ្វីដែលគួរឲ្យសរសើរទៀតនោះ, គូស្នេហ៍មួយគូនេះ ថែមទាំងមានមុខមាត់ស្រដៀងគ្នាថែមទៀតផង។ ចំពោះរឿងនេះ អ្នកនាង ពេជ្រ សោភា ខ្លួនឯង ក៏យល់ឃើញអញ្ចឹងដែរ ដោយនៅថ្ងៃទី៨ ខែធ្នូ អ្នកនាង បានបង្ហោះរូបថតជាមួយគ្នា១សន្លឹក ហើយប្រាប់ថា «បងប្អូនភ្លោះប្រុស ស្រី តែគេអត់បំបែកទេចាំជាតិ
ព្រោះថា ពាក្យសន្យាជាមួយគ្នាតាំងពីរមុន តដល់ជាតិនេះ»។
តាមរយៈនេះ អ្នកគាំទ្រយល់ឃើញដែរថា «ថាមុខទៅវាភ្លោះទៅហើយ ធ្មេញក៏ភ្លោះគ្នាទៀត, ជូនពរអាយដលអោយជួបតែក្តីសុខសុភម្គលក្នុងជីវិត, មុខដូចគ្នាមែនតើ, ដូចទាំងពីរធ្មេញឡើង, ស្អាតណាស់បងស្រីនឹងបងប្រុសសមគ្នាទៀតបង, បងទាំងពីមុខស្រដៀងគ្នាណាស់, ដូចគ្នាទាំងធ្មេញទៀតមីងនិងពូ»៕