ដូច​បង​ប្អូន​ភ្លោះ! ​ភ្ជាប់​ពាក្យ​រួច, ពេជ្រ សោភា ​ទ,ម្លាយ​រឿង​ជាមួយ​ ឆឹ​ម សក្កដា ​ថា ​ពួកគេ មាន​ពាក្យ​សន្យា​ជាមួយ​គ្នា​តាំងពី…​

ក្រោយ​ពី​បរាជ័យ​ក្នុង​រឿង​ស្នេហា​ម្ដង​រួច​មក​ហើយ​នោះ, ​​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​​តារា​ចម្រៀង​ ពេជ្រ សោភា បាន​ចូល​រោង​ភ្ជាប់​ពាក្យ​ជាមួយ​តារា​សម្ដែង ឆឹ​ម សក្កដា ដែល​កន្លងមក​ល្បី​ថា បែកបាក់​គ្នា​ ធ្វើឲ្យ​អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

មុន​ភ្ជាប់​ពាក្យ​មួយថ្ងៃ​, ពោល​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ពួកគេ ទាំង​២​នាក់ បាន​ហៅ​គ្នា​ថា ជា​មិត្ត​១០០ឆ្នាំ​, មិត្តភក្ដិ ដែល​ចេះ​ប្រច័ណ្ឌ ហួងហែង ជាដើម ដល់​ថ្ងៃ​កំណត់ ស្រាប់តែ​លេច​វត្តមាន ក្នុង​ពិធី​ដ៏​ពិសេស​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់​ក្រញាង និង​ចូលរួម​អបអរសាទរ​ព្រោងព្រាត។

អ្វី​ដែល​គួរឲ្យ​សរសើរ​​ទៀត​នោះ, គូស្នេហ៍​មួយ​គូ​នេះ ថែម​ទាំង​មាន​មុខមាត់ស្រដៀងគ្នាថែមទៀតផង។ ចំពោះ​រឿង​នេះ អ្នកនាង ពេជ្រ សោភា ខ្លួនឯង ក៏​យល់ឃើញ​អញ្ចឹងដែរ ដោយនៅថ្ងៃទី៨ ខែធ្នូ អ្នកនាង បានបង្ហោះរូបថតជាមួយគ្នា១សន្លឹក ហើយប្រាប់ថា «បងប្អូនភ្លោះប្រុស ស្រី តែគេអត់បំបែកទេចាំជាតិ
ព្រោះថា ពាក្យសន្យាជាមួយគ្នាតាំងពីរមុន តដល់ជាតិនេះ»។

តាមរយៈនេះ អ្នកគាំទ្រយល់ឃើញដែរថា «ថាមុខទៅវាភ្លោះទៅហើយ ធ្មេញក៏ភ្លោះគ្នាទៀត, ជូនពរអាយដលអោយជួបតែក្តីសុខសុភម្គលក្នុងជីវិត, មុខដូចគ្នាមែនតើ, ដូចទាំងពីរធ្មេញឡើង, ស្អាតណាស់បងស្រីនឹងបងប្រុសសមគ្នាទៀតបង, បងទាំងពីមុខស្រដៀងគ្នាណាស់, ដូចគ្នាទាំងធ្មេញទៀតមីងនិងពូ»៕

Related posts