ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា តារាចម្រៀង ងួន ចាន់ដេវីត ហៅG-Dvith និងកញ្ញាទេព បូព្រឹក្ស បានស្រឡាញ់គ្នាអស់រយៈពេលប្រមាណ៦ឆ្នាំមកហើយតាំងពី នៅជ្រកកោនក្រោមដំបូលផលិតកម្មហង្សមាស រហូតបច្ចុប្បន្ន ក្លាយជាតារាចម្រៀងឯករាជ្យនោះ។
បើទោះ ពួកគេទាំង២ក្លាយជាអ្នកចម្រៀងឯករាជ្យមិនជ្រកកោនក្រោមផលិតកម្មណាក៏ដោយ ក៏នៅតែទទួលបានការគាំទ្រច្រើនដដែល ពីសំណាក់យុវវ័យ តាមរយៈការចេញបទចម្រៀងខ្លួនឯង ការលេចមុខតាមកម្មវិធីប្រគំតន្ត្រីធំៗមួយចំនួន, ការធ្វើវីដេអូVlogs រួមនឹងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួនទៀត។
ក្រោយពីស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំនោះ, កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅនេះ ទេព បូព្រឹក្ស បានប្រកាសដំណឹងល្អពីការមានកូន។ ក្រោយមក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ តារាចម្រៀងកំពុងមានទម្ងន់៦ខែរូបនេះ បានបង្ហោះCoverបទGODDESS អមដោយសារបញ្ជាក់ថា «ជាស្រ្តីមានអំណាចអាចយកឈ្នះគ្រប់បញ្ហា ការបោះជំហានបន្ទាប់ទុកជាអនុស្សាវរីយ៍ក៏ដូចជាការលើកទឹកចិត្តស្រ្តីគ្រប់នោះគឺ បទ ( GODDESS )
អត្ថន័យនៃបទនេះអាចជាកាដូសម្រាប់អ្នកក៏ដូចជាខ្ញុំដែល ហែលឆ្លងរឿងរ៉ាវឧបសគ្គតែនៅតែតស៊ូមិនបោះបង់មហិច្ឆតា និងក្តីស្រមៃ ព្រមទាំងក្តីស្រលាញ់ចំពោះ កូន ព្រមជាមួយគ្នាសេចក្តីស្រលាញ់និងភាពជា មាតា៕»។
បន្ថែមលើនេះ នៅថ្ងៃទី៧ ខែធ្នូ ទេព បូព្រឹក្ស បានបង្ហោះរូបថត១សន្លឹកដ៏ស្រស់ស្អាត ហើយសរសើរខ្លួនឯងថា «ម៉ាក់ៗថតរូបស្អាតៗទុកអោយកូនមើល ថាកំណើតកូនម៉ាក់ ម៉ាក់ៗ Cute ផុតលេខ។ ដោយឃើញបែបនេះ G-Devithបានស៊ែរផុសខាងលើ ហើយសរសើរខ្លួនឯងដែរថា «ប៉ាៗគេអ្នកសង្ហាដែរនិយាយទៅ»។
ក្រោយពីឃើញពួកគេសរសើរខ្លួនឯងបែបនេះ ស្រាប់តែTop Fan នៅមិនស្ងៀមក៏ ចូលទៅខំមិនព្រាតថា «Top fan ក៏អេមចា៎, ម៉ាក់ក៏ស្អាត ប៉ាក៏សង្ហា កូនមកដឹងតែមុខកាត់មករកហ្វេនម្នាក់នេះហើយ, Top fan ក៏សង្ហាដែ!, Idol ក៏សង្ហា mommy ក៏cute top fan ក៏សង្ហា, Top fan ក៏ cute ដែរប៉ាៗ, អ៊ី Top fan ក៏cute ដែរ ចង់យាយចឹងណាប៉ាៗ»៕