ទ្រាំលែងបាន! ពូកែ​ គេ​ថា ម្ង៉ៃ​ៗ​ល្បី​តែ​រឿង​ប្រុស​ពេក មាន​អី​ អ្នក​នាង សុទ្ធ បញ្ចកា តប​ទៅ​វិញ​ដាក់​ចុកៗ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា រឿងរ៉ាវ​អ្នកនាង សុទ្ធ បញ្ច​កា ត្រូវបាន​សារព័ត៌មាន​យកទៅ​ចុះផ្សាយ​ល្បី​សុសសាយ​តាំងពី​អ្នកនាង មានរឿង​ចម្រូងចម្រាស​គ្នា​ជាមួយ​អតីត​ប្ដី ដែល​ជា​ម្ចាស់​ផលិតកម្ម​LD​មកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ពេល​នាង រកបាន​គូស្នេហ៍​ថ្មី ជា​តារា​សម្ដែង អេ​ត វីន ក៏ត្រូវ​គេ​យកទៅ​ចុះផ្សាយ​ល្បី​ថែមទៀត ហើយ​ពេល​ជួប​ព្យុះភ្លៀង​ជាមួយគ្នា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អ្នកនាង ក៏​កាន់តែ​ល្បី​​​​​មួយកម្រិត​ទៀត ក្រោយពី​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្មីៗ​នេះ អ្នកនាង បង្ហោះ​រូបថត​ជាមួយ​គ្រូពេទ្យ​ចិត្តធម៌​ម្នាក់ ហើយ​ដាក់​Caption​យ៉ាង​ទាក់ទាញ​នោះ ក៏ត្រូវ​គេ​យកទៅ​ចុះផ្សាយ​ល្បី​ថែម​មួយកម្រិត​ទៀត ជាហេតុ​ធ្វើ​ឲ្យ​មតិ​មួយចំនួន​រិះគន់ថា ម្ង៉ៃៗ អ្នកនាង​ល្បី​តែ​រឿង​ប្រុស​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ឆ្លើយតប​នឹង​រឿងរ៉ាវ​ខាង​លើ​នេះ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ អ្នកនាង សុទ្ធ បញ្ជកា បានបង្ហោះសារ ធ្វើការបញ្ជាក់ដូច្នេះថា «ខ្ញុំ​ទទួល​ពាក្យ​ជាច្រើន ដែល​គេ​និយាយ​អោយ​ខ្ញុំ គេ​ថា ម្ង៉ៃៗ ល្បី​តែ​រឿង​ប្រុស ​គ្មាន​អី​មាន​ប្រយោជន៍​សោះ! ខ្ញុំ​ឃើញ ខ្ញុំ​ក៏​ហួសចិត្ត​សើច​ហើយ scroll ចោល ហេតុ​អី​ដឹង​អត់​? មកពី​នាក់​ល្ងង់​ពេក ខ្ញុំ​មិន​យក​ពេល​ទៅ​តបត​​ទេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​នាក់​មិនទាន់​ស្គាល់ សង្គម អស់​ផង​នឹង នៅតែ វក់វី នឹង​រឿង គ្រួសារ​គេ ជីវិត​គេ មិនទាន់ មើល​ជីវិត​ខ្លួន​ឯង​អោយ​ស្រួលបួល​ផង​! ខ្ញុំ post រឿង រក​ស៊ី​ មុខ​ជំនួញ កូនៗ ជីវិត​សប្បាយៗ​របស់ខ្ញុំ ក៏ដូចជា​រឿង​មាន​ប្រ​យោ​ជ​ន៍ មិនដែល​ឃើញ ព័ត៌មាន​ណា​យកទៅ​ចុះ​ផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបើ​ថា​រឿង​ប្រុស​វិញ តា comments លែង​គ្នាឯង​សោះ​ក៏​យកទៅ ចុះ​ជា​ព័ត៌មាន​បានដែរ ហើយ​បើ​ភ្លើ​មិនដឹងថា សម័យនេះ មនុស្ស ចូលចិត្ត​ណាស់ អា​ដៀល​ជីវិត​គេ​ចេះ ជីវិត​គេ​ចុះ ចឹ​ង​គេ​យក​រឿង​បែបនេះ​មក​ទាញ​ប្រ​យោ​ជ​ន៍​គេ ចឹ​ង​អញ្ជើញ ឈឺឆ្អាល​ទៀត​ចុះ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​អ្នក​ដៀល​ជេរ​ខ្ញុំ ខ្ញុំ​ក៏​មើល​ហើយៗ គ្មាន​អ្នក​ណា​ល្អ​ជាង​ខ្ញុំ​ផង​… ខ្ញុំ ឡូយ​ត្រង់​ថា មាន​ស្អី​ក៏​ខ្ញុំ​ត្រង់​ហ៊ាន​បញ្ចេញ ហ៊ាន​តទល់ តែ​អ្នក​ខ្លះ នៅ​ជា​អណ្តើក​សម្ងំ​​​ក្នុង​ស្នូក​នឹង ចឹ​ង​អ្នក​ល្អ​ជាង​ខ្ញុំ​ណាស់ណា​ទៅ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាក្រក់​ល្អ វា​ជា​ជីវិត​ខ្ញុំ​តាស ហើយ​អ្នក​ក៏​ឈឺឆ្អាល​ម្ល៉េះ ខំ​ម្លឹ​ងៗ សួរថា​ អាណា​ចែក​អង្ករ ចេក​សារុង​ត្រីខ ហាស​ ដោយសារ​សំបូរ សារី​ដូច​អ្នក​ជេរ អ្នក​ដៀល ខ្ញុំ​នឹង​ហើយ បាន​គេ​យក​រឿង​ខ្ញុំ មក​ចុះ​ហូរហែ ល្បី​រឿង​មួយ​ចូល​រឿង​មួយ​នឹង​ហា​! កើតមក​ជាតិ​នេះ​ទេវតា តម្រូវ​អោយ​ល្បី​រឿងអាស្រូវ​ហើយ ចឹ​ង​ទ្រាំ​ល្បី​អោយគេ​ជេរ​កម្សាន្ត​អារ​ម្ម​ណ៍​ទៅ ក្រែង​ឡ បាន​បុណ្យ​ថែមទៀត​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment