ប្រិយមិត្ត បានជ្រាបរួចមកហើយថា ស្នេហា របស់ លោក សុខ មេសា ហៅនាយចឺម ជាមួយអ្នកមេម៉ាយកូន១រូបស្រស់ សេង សុខឃីម បានដើរដល់ផ្លូវបំបែកហើយ ក្រោយពីខំសាងជាមួយគ្នាអស់រយៈពេលប្រមាណ១ឆ្នាំនោះ។
ចំពោះការបែកបាក់គ្នានេះ ត្រូវបានអ្នកនាង សេង សុឃីម បញ្ជាក់ថា នៅសុខៗគេចង់បែក ឃាត់គេមិនស្ដាប់ អ្នកនាង ក៏បណ្ដោយតែម្ដងទៅ។ តាមរយៈការបង្ហោះសារក្រោយៗទៀត ពេលបែកភ្លាមៗនោះ ឃើញថា អ្នកនាង សេង សុឃីម មិនដាច់អាល័យពីនាយចឺមនោះទេ ដោយសូម្បីតែកូនរបស់នាងក៏ធ្លាប់សួររកអតីតតារាកំប្លែងដ៏ល្បីរូបនេះដែរ។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ក្រោយចែកផ្លូវគ្នាជាង៣ខែ ស្រាប់តែថ្មីៗនេះ អ្នកនាង សេង សុខឃីម បានស៊ែរ វីដេអូបទចម្រៀងចាស់ជាមួយ នាយចឺម អមដោយCaptionថា «បញ្ហា ដែលយើងជួបគ្មានអ្នកណាដឹងច្បាស់ជាងពួកយើងទេ… បែបហ្នឹងទៅល្អហើយ»។
ក្រោយមក នាង បានបង្ហោះរូបថតរបស់ខ្លួនជាច្រើនសន្លឹក ហើយបញ្ជាក់ពីអត្ថន័យស្នេហាពិតថា «ព្រោះតែស្រលាញ់អូនហ៊ានលះបង់គ្រប់យ៉ាង អូននឹងក្លាហានកំដរបងដល់ថ្ងៃស្លា,ប់ ទោះពេលវេលានៅក្បែរគ្នា មានយំ មានសើច មានឈឺចាប់ មានគំនាបគ្រួសារ តែក្តីស្រលាញ់យើងមិនដែលប្រែប្រួលទេ គ្មានអ្នកណាជំនួសបាន ទើបជាស្នេហាពិត»។
តាមរយៈនេះ អ្នកគាំទ្រមួយចំនួនយល់ថា ពួកគេទាំង២ ត្រូវរ៉ូវគ្នាវិញ ក៏ខំមិនសួរ និងចូលរួមអបអរសាទរថា «ត្រូវគ្នាវិញហើយមែនidol, ត្រូវគ្នាវិញមែនចែក៏ល្អម្យ៉ាងដែរ, ត្រូវគ្នាបាត់, ចឺម,ត្រូវគ្នាវិញហើយ, ចូលរួមអបអរសាទរផងអាយដល»៕