ល្បី​រឿង​ស្រី​ចោម​ស្នេហ៍, សុខ​ៗ ស្រាប់​តែ​នាយ​ចឺម បង្ហោះ​រូបថត​មួយ​នេះ​ ហើយ​ប្រាប់​ថា ​អ្នក​ម្ដាយ​ខ្ញុំ​គាត់​និយាយ​ប្រាប់…​

គេ​សង្កេត​ឃើញ​ថា​ ​តារា​ចម្រៀង​ លោក​ សុខ មេសា​ ហៅ​នាយ​ចឺម កាន់តែ​​​មាន​ភាព​ជោគជ័យ​ខ្លាំង​​ ដោយ​កាលពី​ប៉ុន្មាន​ខែមុន​ បាន​ទិញ​ផ្ទះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​ទិញ​ឡាន​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត។ លើស​ពី​នេះ ថែមទាំង​ធ្វើ​ផ្លូវ​ឲ្យ​អ្នកភូមិ​របស់​ខ្លួន ស្ថិត​ក្នុង ឃុំ​មហា​ឬស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ទៀត​ផង។

ក្រៅ​ពី​នេះ នាយ​ចឺម ត្រូវ​បាន​គេ​ដឹង​ថា ជា​មនុស្ស​កតញ្ញូ ដោយ​កន្លងមក ក្នុងអំឡុងពេល​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​មួយ តារា​ចម្រៀង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្ត​កំពង់ស្ពឺ រូប​នេះ បាន​លើក​ឡើង​ពី​ជីវិត​តស៊ូ​ដ៏​ជូរចត់​មួយ​ចំនួន ដែល​ខំប្រឹង​ដើរ​ច្រៀង​ដើម្បី​បំពេញ​បំណង​ជូន​ដល់​អ្នកមានគុណ​(​ឪពុក​-​ម្ដាយ​) និង​បងស្រី​របស់​ខ្លួន ស្ទើរ​រក​ពេល​សម្រាក​គ្មាន រហូត​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​អាណិត ហើយ​សរសើរ​ទឹក​ចិត្តជា​កូន​កតញ្ញូ​គ្រប់គ្នា។

និយាយពីរឿងស្នេហាវិញ អ្នកណាមិនល្បីនាយចឺម ជាបុរសសម្បូរស្នេហ៍ មានសង្សារច្រើន ហើយសុទ្ធតែស្រីស្អាតនោះ។ ទោះយ៉ាងណា លោកធ្លាប់បញ្ជាក់រួចហើយថា មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន មិន​ប្រាកដថា សាវា​ទេ គ្រាន់តែ​ថា យើង​ស្វែងរក​មនុស្ស​ស្រី ដែល​រស់នៅ​ជាមួយ​យើង​បាន អាច​យក​ទៅជា​អនាគត​បាន​។ យើង​ស្វែងរក​មនុស្ស​ល្អ អ្នកណា​ក៏​ចង់បាន​មនុស្ស​ល្អ​ដែរ ប្រពន្ធ​សំខាន់​ណាស់។

អ្វីដែលចាប់អារម្មណ៍នោះ, ស្របពេលកំពុងល្បីរឿងនាយចឺមសម្បូរស្នេហ៍នោះ ស្រាប់តែពេលនេះ លោកប្រាប់ថា នៅរយៈពេល២ឆ្នាំទៀត ម្ដាយរបស់លោកឲ្យយកប្រពន្ធហើយ។ បង្ហោះភ្ជាប់ជាមួយរូបថត២នាក់ម្ដាយរបស់ខ្លួននៅថ្ងៃទី៦ ខែធ្នូ, នាយចឺម បានពោលពាក្យថា «អ្នក​ម្តាយខ្ញុំគាត់និយាយប្រាប់ថា 2ឆ្នាំទៀតគាត់ឲ្យខ្ញុំយកប្រពន្ធហើយបងប្អូន»៕

Related posts