ចាក់ដោត! ក្រោយ​គ្រូពេទ្យ​ចិត្តធម៌​រូប​នេះ បក​ស្រាយ ស្រាប់តែ​មាន​គេ​សួរ​ថា «រាប់​អាន​គ្នា​អង្គុយ​លើ​គ្នា​មែន​លោកគ្រូ» លោក​គ្រូ ក៏​តប​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេនៅចាំបានថា កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១​កន្លងទៅនេះ អ្នកនាង សុទ្ធ បញ្ច​កា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដើម្បី​ធ្វើការ​បង្ហាញ​មុខ​អ្នក​ស្អំ​បេះដូង​របស់ខ្លួន ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​គ្រូពេទ្យ​ចិត្តធម៌​មួយរូប គឺ​លោកគ្រូ​ពេទ្យ ហ៊ាង រតនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្ហាញ​មុខ​អ្នក​ស្អំ​បេះដូង​នេះ ធ្វើឡើង ក្រោយពី​អ្នកនាង បញ្ច​កា បាន​ជួប​ព្យុះភ្លៀង​ជាមួយ​តារា​សម្ដែង អេ​ត វីន រហូត​តារា​ប្រុស​រូបនេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ចូល​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​កន្លងទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក្រោយពី​បង្ហោះ​រូបថត និង​សារ​បង្ហាញមុខ​អ្នក​ស្អំ​បេះដូង​បាន​១​ថ្ងៃ ស្រាប់តែ​បាត់​សារ និង​រូបភាព​នោះ ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ហើយ​ឃើញ​សារ​មួយទៀត​នៅ​ថ្ងៃ​បន្ទាប់ ដោយ ​អ្នកនាង បាន​ហៅ​គ្រូពេទ្យ​ចិត្តធម៌​រូប​នេះ​ថា ជា​បងប្រុស​ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ លោកគ្រូ​ពេទ្យ ហ៊ាង រតនា នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ក៏បាន​ចេញមុខ​ធ្វើការ​បញ្ជាក់​បន្ថែម​ដើម្បី​ជម្រះ​មន្ទិល មហាជន ក៏​ដូច​សារព័ត៌មាន​មួយចំនួន ដែល​ចុះផ្សាយ​ជុំវិញ​រឿងរ៉ាវ​របស់លោក និង​អ្នកនាង សុទ្ធ បញ្ជ​កា ផង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ​ពេទ្យ​ចិត្តធម៌​រូប​នេះ បាន​អះអាង​ថា «​ខ្ញុំ​និង​បញ្ច​កា​មិន​មាន​ទំនាក់ទំនង​ស្នេហា​អ្វី​នឹង​គ្នា​ទេ ខ្ញុំ​និង​គាត់ ​គ្រាន់តែ​រាប់អាន​គ្នា​ធម្មតា សូម​កុំ​មានការ​យល់​ច្រឡំ រូប​ថ្ងៃមុន​ពួក​ខ្ញុំ​ថត​លេង​ជុំ​គ្រួសារ ហើយ​គាត់​ផុស​លេង​ទេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មាន​ការ​លើកជា​សំណួរ​ថា «រាប់អានគ្នា អង្គុយលើគ្នាមែនលោកគ្រូ»។ នៅពេលមានគេសួរបែបនេះ លោក​គ្រូ​ពេទ្យ​ចិត្ត​ធម៌​ខាង​លើ ក៏បានលើកជាសំណួរទៅវិញថា «អង្គុយចឹងអត់បានទេមែន?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​សំណួរ​របស់​លោកគ្រូពេទ្យខាងលើនេះ ត្រូវ​បានមតិ​ផ្សេងទៀត ធ្វើការ​ឆ្លើយតប​ថា «មិនមែន​អត់បានទេ​លោក​គ្រូពេទ្យ លោក​គ្រូ​សសេរ​ថា​ រាប់អានគ្នា​ធម្មតាតែរូបភាព​និងចេញមករាងលើស​តិចហើយ មនុស្សស្រីប្រុសបើទោះ​ជាមិត្តភក្តិក៏មិនហ៊ានអង្គុយ​លើគ្នា​អោបគ្នាដល់ម្លឹងដែរ បើ​ជាគូ​ស្នេហ៍ធ្វើ​មិចក៏គ្មាន​អ្នកថា​ដែរ សុំទោសបើ​ខ្ញុំនិយាយខុស»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment