ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង សេង សុខឃីម អតីតសង្សារនាយចឺម មិនបាននិយាយតែមាត់នោះទេ ដោយសម្រេចដាក់ពាក្យប្ដឹងតារាចម្រៀងពន្លកថ្មី មាស នីតា ក្រោយប្រើសម្ដីអសុរោះជាច្រើនមកលើរូបអ្នកនាង និងគ្រួសារនោះ។
មុននឹងសម្រេចដាក់ពាក្យបណ្ដឹងនេះ អ្នកនាង សេង សុខឃីម បានទម្លាយរឿងដ៏រសើបមួយពាក់ព័ន្ធនឹង អ្នកនាង មាស នីតា។ ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាង សេង សុឃីម បានបង្ហោះរូបថតស្ក្រីនសត បិទបាំងមួយ ដោយនៅពីលើសរសេរអក្សរថា «នេះកាលមិនទាន់កែ ទើបសម្រាលកូនទី២»។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសតនេះ អ្នកនាង សេង សុឃីម បានរៀបរាប់ថា «ដៀ,,លគេមេម៉ាយកប់ៗមាត់ ច្បាស់នៅថា ខ្លួនឯងក្រមុំ ខ្ញុំមិនបង្ហាញព្រោះអាណិតក្មេងតូចពីរនាក់ និងម្តាយអ្នក ខ្ញុំក៏មានកូនប្រុសម្នាក់ដែរ ខ្ញុំឃើញទង្វើអ្នកហើយ មិនយាយថាម៉េច តែអ្នកជេរម្តាយខ្ញុំនិងខ្ញុំកប់ៗមាត់….»។
ក្រោយពីមានការទម្លាយបែបនេះ ក៏លេចធ្លាយនូវរូបថត១សន្លឹករបស់អ្នកនាង មាស នីតា រៀបការកាលពីឆ្នាំ២០១៧ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា តារាចម្រៀង ដែលគេហៅកញ្ញាពេញៗមាត់នេះ មានប្ដី និងកូន២នោះទេ។
ងាកមក មាស នីតា តាំងពីមានរឿងមកមិនឃើញនាងបង្ហាញសកម្មភាពលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធរឿងខាងលើឡើយ។ តែថ្មីៗនេះ អ្នកនាង សេង សុឃីម បានបង្ហោះសារបញ្ជាក់ថា មាស នីតា មានការប្ដឹងបកមកអ្នកនាងវិញ ពាក់ព័ន្ធការទម្លាយរឿងអតីតកាល នោះ។
ទោះមួយរយៈនេះ មាស នីតា មិនបង្ហាញសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុកពិតមែន។ តែនៅថ្ងៃទី៥ ខែធ្នូ នាង បានស៊ែរបទចម្រៀងរបស់ ឌី សូនីតា មានចំណងជើងថា «ស្នាមញញឹមកូន» អមដោយCaptionយ៉ាងកម្សត់ថា «ស្តាប់ពេលណា ទឹកភ្នែកពេលនោះ ស្នាមញញឹមកូន»៕