ភ្នំពេញ ៖ តារាចម្រៀងលោក ជុំ លីណូ ខណ:ដែលអាជីពសិល្ប:បច្ចុប្បន្នថ្ងៃហាក់ស្ងប់ស្ងាត់តាមឆាកតន្ត្រីបន្តិចក្តី តែតារាប្រុសរូបនេះ បានប្រែក្លាយខ្លួនមកចាប់យកមុខរបរថ្មី ដែលកំពុងមាននៅក្នុងដៃស្រាប់ និងទទួលបានការគាំទ្រពីមហាជន។
ជាមួយគ្នានេះដែរ អ្វីដែលបានធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះ គឺថ្មីៗនេះបានបែកធ្លាយវី ដេអូខ្លីមួយបង្ហាញពីសកម្មភាពរបស់លោក ជុំ លីណូ និងភរិយាហាក់មានសេចក្តីសុខបំផុត។ រូបភាពនេះគេឃើញ លីណូ បានបង្ហាញតួនាទីជាស្វាមីល្អតាមរយ:ការសម្អាតសក់ជួនភរិយាដែលកម្រឃើញ។
សកម្មភាពនេះ ត្រូវក៏បានអ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកលើកសរសើរថាជាស្វាមីគំរូ និងខ្លះទៀតនិយាយបែបលេងសើចថា ជុំ លីណូ សាច់កម្មហើយ នេះហើយលទ្ធផលស្វាមីស្រលាញ់ភរិយា សូមសរសើរហើយគួរយកគំរូតាមអាដលផង។
សូមជម្រាបថា តារាចម្រៀងល្បីឈ្មោះលោក ជុំ លីណូ បន្ទាប់ពីភ្ជាប់ទំនាក់ទំនងស្នេហាជាមួយភរិយាវ័យក្មេងស្រស់ស្អាតមានរយ:ពេលប៉ុន្មានឆ្នាំនោះ បច្ចុប្បន្នអ្នកទាំងពីរទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ៕