ភ្នំពេញ៖ ពិធីការិនីឆ្នើមពូកែវោហារស័ព្ទ អ្នកនាង កែវ ចាន់និមល ចាប់តាំងមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈអស់ជាច្រើនឆ្នាំមក ពីមួយឆ្នាំទៅមួយឆ្នាំតារាស្រីកូនមួុរូបនេះ កាន់តែទទួលបានកាតងារច្រើនគួរឲ្យកត់សម្គាល់។ លើសពីនេះទៅទៀត ថ្មីៗនេះនាងបានបន្ថែមមុខរបរបន្ថែមមួយទៀតក្រៅពីអាជីពសិល្បៈផងដែរ។
ពិតណាស់ បើក្រឡេកទៅមើលជីវភាពប្រចាំថ្ងៃវិញ ឃើញថាអ្នកនាង កែវ ចាន់និមល មានជីវភាពល្អប្រសើរ រហូតមានដីចម្ការផ្ទាល់ខ្លួន និងមានឡានទំនើបជិះ ព្រមទាំងកំពុងរស់នៅក្នុងផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃទៀតផង។ ក្រោយទិញផ្ទះវីឡារួច តារាស្រីរូបនេះធ្លាប់បានបើកបង្ហាញទិដ្ឋភាពក្នុងផ្ទះបានម្ដង មើលទៅពិតជាស្រស់ស្អាត ធំទូលាយតែម្ដង។
ជាក់ស្ដែង អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ មុននេះបន្តិច អ្នកនាង កែវ ចាន់និមល បានបង្ហោះរូប បង្ហាញទិដ្ឋភាពសួនផ្កាមុខផ្ទះវីឡា ដែលកំពុងរៀបចំ។ បើទោះបីកំពុងនឹងរៀបចំដេគ័រសួន មិនទាន់រួចរាល់បានមួយរយភាគរយ តែមើលទៅពិតជាស្រស់ស្រាយ ហើយស្អាតគួរឲ្យចង់គយគន់តែម្ដង។ ក្នុងនោះដែរ ក្រោយបង្ហោះរូបសួនមុខផ្ទះវីឡាមិនបានប៉ុន្មានផង ក៏មានអ្នកគាំទ្រសរសើរពីការតុបតែងសួនគ្រប់ៗគ្នា។
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖