ក្រោយពីការច្រៀង-សម្ដែងក្រោមដំណក់ទឹកភ្លៀង ក្នុងកម្មវិធី Vattanac All In Festivalនៅថ្ងៃទី១ នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២រួចមកនោះ, នៅល្ងាច ថ្ងៃទី២៧ Clបានទៅលេងវត្តមាន ហើយបួងសួង ពាក់ខ្សែក្រហម តាមប្រពៃណី វប្បធម៌ខ្មែរ រហូតអ្នកគាំទ្រមួយចំនួនឃើញហើយរំភើបចិត្តរហូតយំថែមទៀតផង។
ជាក់ស្ដែង ទំព័រហ្វេសប៊ុក «2NE1 កម្ពុជា» បានបង្ហោះរូបថតCLពេលបួងសួង អមដោយសាររៀបរាប់ទាំងទឹកភ្នែកថា «[ក្តៅៗ] CL និងក្រុមការងារ Very Cherry បានទៅលេង វត្តភ្នំ ថ្ងៃនេះ គាត់បានចូលវត្ត បួងសួង ពាក់ខ្សែក្រហមតាមប្រពៃណី វប្បធម៌ខ្មែរ OMG យំហើយលោកអើយ គាត់ស្រលាញ់កម្ពុជាណាស់ហើយ»។
ក្រោយមកទំព័រហ្វេសប៊ុក ដដែល បានបង្ហោះរូបថតCL១សន្លឹកទៀតយ៉ាងស្រស់ស្អាត អមដោយការសរសើរចេញពីចិត្តថា «ដូចកូនក្រមុំជ័រចឹងលោកអើយ ថតទូរស័ព្ទឃើញស្អាតប៉ុណ្ណឹង នៅក្រៅស្អាតជាងហ្នឹងមួយរយដងចាំង ភ្លឺ ចេញមកដឹងតែជាតារាម៉ង
សំខាន់នោះផ្សព្វផ្សាយទីកន្លែងសក្ការៈ រមណីយដ្ឋានជាតិទៅកាន់ពិភពលោក វត្តមាន Legendary នៃ K-POP អោយស្គាល់ពីកម្ពុជា អភិរក្សកន្លែងធម្មជាតិខ្មែរ គោរពតាមប្រពៃណី វប្បធម៌ខ្មែរ តារាស្រុកគេទេ តែស្រលាញ់ប្រទេសកម្ពុជាសាហាវ ដក់ជាប់បេះដូងហើយ ជាមួយការគោរពទៅកាន់ Queen CL »។
គួរបញ្ជាក់ថា វត្តមានរបស់CLនៅឯវត្តភ្នំនោះ មានការថតជាមួយអ្នកគាំទ្រកម្ពុជាជាច្រើនប៉ុស្ដិ៍ផងដែរ មើលទៅគួរឲ្យច្រណែនអ្នក ដែលបានថតជាមួយនាងខ្លាំងណាស់។ ជាក់ស្ដែង សូម្បីPey Pey Dy ពេលឃើញ Clថតជាមួយអ្នកគាំទ្រផ្សេងទៀតនោះ លោកពោលពាក្យថា «ខ្ញុំច្រណែន»៕