រាជធានីភ្នំពេញ៖ មុននេះ តារាសម្ដែងស្រីសម្រស់កប់នេត្រាកញ្ញា ម៉ៃយ៉ា បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញរូបរាងគ្រែឈើយ៉ាងស្រស់ស្អាត នឹងមានក្បូរក្បាច់រចនាយ៉ាងប្រណិត ដោយភ្ជាប់ជាមួយសំណេរទម្លាយតម្លៃ និងអាយុកាលរបស់គ្រែនេះ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គម ដឹងហើយភ្ញាក់ផ្អើល នឹងមានអ្នកខ្លះដក.ក ចំហរមាត់ ព្រោះនឹកស្មានមិនដល់ចំពោះតម្លៃថ្លៃលើសលុបនៃគ្រែបុរាណមួយនេះឡើយ។
ដោយសំណេរខ្លី បញ្ជាក់តម្លៃ នឹងអាយុកាលច្បាស់ៗនេះ ត្រូវបានតារាសម្ដែងស្រីមានគូស្នេហ៍ជាភេទដូចគ្នាកញ្ញា ម៉ៃយ៉ា បានរៀបរាប់ទាំងចិត្តសោមនស្សរីករាយពោរពេញដោយក្ដីស្រឡាញ់ចំពោះគ្រែដ៏មានតម្លៃនេះថា«មិនមែន 100$ រឺ 1000$ទេ គឺ20000$ គ្រែនេះ 17ឆ្នាំហើយទុកចោលមិនដែរគេង ប៉ាថាឲ្យកូនគេងឲ្យលើករាសី ស្អាតទេបងប្អូន»៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖