ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជា៨យប់ អតីតប្រធានក្រុម 2NE1តារាចម្រៀង CL បានមកដល់កម្ពុជា ក្រោមការទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្រកម្ពុជាយ៉ាងច្រើនកុះករ។
អ្វីជាការកត់សម្គាល់នោះ អ្នកឧកញ៉ា រូបសង្ហា សំអាង វឌ្ឍនៈ ដែលជាម្ចាស់ក្រុមហ៊ុនឧបត្ថម្ភ និង អញ្ជើញ CL មកសម្តែង ក៏បានមកស្វាគមន៍អតីតប្រធានក្រុម 2NE1ដ៏ស្រស់ស្អាត រូបនេះផ្ទាល់ផងដែរ។
ក្រោយមកដល់កម្ពុជា, តារាចម្រៀងបំបែកខ្លួនចេញពីក្រុម 2NE1 ក្លាយជាតារាចម្រៀងទោលរូបនេះ បានសម្ដែងក្នុងកម្មវិធី Vattanac វ All In Festival កាលពី រាត្រីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅឯបរិវេណ OCIC ជ្រោយចង្វារ។
ទោះការសម្ដែងរបស់តារាចម្រៀងK-Popកូរ៉េខាងត្បូងដ៏មានឈ្មោះល្បីល្បាញខាងលើនេះ បានបញ្ចប់ដោយរលូនកាលពីយប់មិញក៏ពិតមែន តែវីដេអូ បង្ហាញពីសកម្មភាពរបស់នាង ពេលមកកាន់កម្ពុជា ត្រូវបានគេចែករំលែកព្រោងព្រាត ពិសេសត្រង់ចំណុចអង្គរក្សរបស់នាង ច្រានអ្នកលក់ស្បែកជើងប្រ៊េនម្នាក់ដាច់ផ្ងារនោះ។
ក្រោយពីឃើញវីដេអូនេះហើយ មហាជន បានធ្វើការវែកញែកព្រាត ក្នុងនោះមានការឡើកឡើងថា «តួរនាទីក្នុងនាមពួកគាត់អ្នកការពារគឺគេប្រាកដជាការពារហើយ, ធ្លាប់តែលឺពាក្យថាហ្វេនផ្កាប់មុខអីឡូវបានឃើញហើយ, ដោយសារបងនឹងគាត់ដូចរត់បុកចូល ទៅបានគេច្រានគាត់ដួល, គាត់ស្មានតែគេហក់ទៅវ៉ៃCLបានគាតច្រានចេញ, មកពីយើងខ្លួនឯងគេអ្នកការពារគេធ្វើតាមតួនាទីគេ»។
ងាកមក លោក យុទ្ធ ជាអ្នកលក់ស្បែកជើងកីឡាប្រ៊េនៗដ៏ល្បីមួយរូបនៅលើបណ្ដាញសង្គមទីកតុក ដែលត្រូវគេច្រានដាច់ផ្ងារឯណោះវិញ មិនទោមនស្សចំពោះរឿងនេះនោះទេ ដោយលោក បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលទទួលបានការស៊ីញ៉េពីCLដំបូងគេក្នុងចំណោមអ្នកគាំទ្រជាច្រើនផ្សេងទៀតនោះ៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖