លោកអ្នក ទំនងជាស្គាល់រួចមកហើយថា ច្បាប់ល្បើកថ្មីជាបទកាកគតិ ត្រូវបាននិពន្ធដោយកវីក្រមង៉ុយនៅឆ្នាំ១៩២២ ហើយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តារាសម្ដែង សុខ សោម៉ាវត្តី បានលើកអត្ថន័យផ្នែកខ្លះនៃច្បាប់នេះ មកកែខៃ ដាក់ជាCaptionរបស់ខ្លួន។
ត្រង់ល្បះមួយ នៃច្បាប់នេះ មានអត្ថន័យដើមថា «រកស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះទ្រាំអត់ឃ្លាន ចេះស្លូតចេះកាច ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន កាចមានប្រាជ្ញា»។
ល្បះនេះ ត្រូវបានតារាសម្ដែង សុខ សោម៉ាវត្តី យកមកកែខៃ បង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយដាក់Captionថា «ស្រលាញ់ស្រីមាយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះអត់ចេះស្ងៀម ចេះស្លូតចេះកាច ចេះខ្លាចចេះហ៊ាន ចេះខ្មាស់ចេះអៀន កាចមានប្រាជ្ញា ខ្ញុំអាចមិនល្អគ្រប់10ទេសំរាប់អ្នកទាំងអស់គ្នា តែខ្ញុំអាចល្អគ្រប់គ្រាន់សំរាប់មនុស្សដែលខ្ញុំស្រលាញ់»។
ពាក្យពេចន៍ ដែលសុខ សោម៉ាវត្តី សរសេរខាងលើឃើញថា មានខុសអក្ខរាវិរុទ្ធខ្លះ ហើយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ឃើញថា តារាសម្ដែង អាណារ៉ូស ក៏បានបង្ហោះCaptionដូចគ្នានេះបេះបិទ ភ្ជាប់ជាមួយវីដេអូរបស់ខ្លួនក្នុងសម្លៀកបំពាក់ជាតួក្នុងរឿងចិន។
តាមរយៈនេះ អ្នកគាំទ្រ មិនចាប់អារម្មណ៍ទៅលើអត្ថន័យនៃCaptionខាងលើនេះទេ តែពួកគេ បានចាប់អារម្មណ៍ទៅលើការតែងខ្លួនដ៏ប្លែករបស់តារាសម្ដែង អាណារ៉ូស ក្នុងឈុតជាតួរឿងចិននេះ ទៅវិញ ហើយក៏លើកសរសើរថា «ចុមស្មានតែតួចិនតើ, ប្លែកសាហាវណាស់បងrose, So cute»៕ សូមទស្សនារូបថត និងវីដេអូខាងក្រោម ៖