អ្នកនាង ដេត ម៉ាលីណា ត្រូវបានគេដឹងថា ជាបុគ្គលដ៏ល្បីក្នុងបណ្ដាញសង្គម ជាអ្នកម្ដាយកូន៣ ជាស្ត្រីមេម៉ាយដ៏រឹងមាំ ដែលអ្នកគាំទ្រមួយចំនួនយល់ថា រូបសម្រស់របស់នាង ស្អាតដូចក្រមុំអាយុ១៨ឆ្នាំអញ្ចឹង បើទោះឆ្នាំនេះ មានវ័យ៣០ឆ្នាំក៏ដោយចុះ។
ទោះយ៉ាងណា នៅពីក្រោយពីរឹងមាំនេះ អ្នកនាងមានបញ្ហាជាច្រើនលាក់ទុកក្នុងចិត្ត មានស,ម្ពាធផ្លូវចិត្តរាប់មិនអស់ ខណៈបែកពីកូនអស់រយៈពេលជាច្រើនខែនោះ។ ទោះយ៉ាងណា ក្រោយពីបែកពីកូន២នាក់ អស់រយៈពេលជាយូរ ពេលនេះ ម្ដាយកូនពួកគេ បានជួបជុំគ្នាវិញហើយ។
អ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារនៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាមួយនឹងការរៀបរាប់ថា «សប្បាយចិត្តណាស់អូនភឺល និងឌូបមកផ្ទះវិញហើយឡាយផ្ទាល់ម៉ោង6:15pm»។ ក្រោយមក អ្នកនាង ក៏ឡាយតាមការសន្យា ដោយមានកូនៗប្រលែងគ្នានៅពីក្រោយយ៉ាងសប្បាយរីករាយនោះ។
គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនខែកន្លងមកនេះ គេតែងតែសង្កេតឃើញ លោក ឌួង ឆាយ បានបង្ហោះរូបថតកូន២នាក់របស់ខ្លួន ដែលលោក យកមកនៅជាមួយមើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។ តែពេលនេះ ពួកគេ បានជួបអ្នកនាង ដេត ម៉ាលីណា ដែលតែងតែ បង្ហាញអារម្មណ៍នឹករំលឹកនោះវិញហើយ៕