ចុំយក្ស! នារី​ស្រស់​ស្អាត​ម្នាក់​ ប្រកាស​ជ្រើសរើស​ប្រុស​ៗ​យក​មក​ចិញ្ចឹម​ ដោយ​ផ្ដល់​ប្រាក់​ខែ​ឲ្យ​ទៅ​តាម​រូបរាង ខណៈ​ការងារ​វិញ​គ្រាន់តែ…

វាជារឿងដ៏ភ្ញាក់ផ្អើល និងមិននឹកស្មានដល់មួយ ខណៈនារីដ៏ស្រស់ស្អាតម្នាក់ បានប្រកាសជ្រើសរើសប្រុសៗយកមកចិញ្ចើម ដោយមានការផ្ដល់ប្រាក់ខែឲ្យទៅតាមរូបរាង ហើយការងារវិញ កាន់តែស្រួលថែមទៀត។

នារីម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Min Gíí» បានបង្ហោះសារនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយប្រកាសយ៉ាងភ្ញាក់ផ្អើលថា «ត្រូវការចិញ្ចិមប្រុស18»32ឆ្នាំ
ប្រាក់ខែតាមរូបរាងការងារគ្រាន់តែកំដរផឹក»។

តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងការចែករំលែកបន្តជាង៦០០ដង គិតត្រឹមយប់ថ្ងៃដដែល និងចូលទៅខំមិនព្រោងព្រាត។ ក្នុងចំណោមខំមិនជាច្រើននោះ ពួកគេ លើកឡើងថា «ចុះបើញ៉ុមស្រីចែចញ្ចឹមអត់, ស្តាយខ្ញុំ35, ៤០យកអត់, សុំដាក់ពាក្យ១ផងចេ»។

ជាការឆ្លើយតបទៅនឹងអ្នកខុសលក្ខខណអាយុនោះ នារីខាងលើ បានឆ្លើយទាំងអស់សំណើចថា ចាំជាតិក្រោយ ខណៈស្រីៗវិញ នាងបានបញ្ជាក់ដែរថា អត់យកនោះទេ។ បន្ថែមលើនេះ នារីខាងលើ ថែមទាំងបញ្ជាក់ទីតាំងច្បាស់ៗ (D’lini Seafoods) តាមរយៈការបង្ហោះសារ១ទៀតថា «មកដាក់CVនៅទីនេះម៉ោង6ល្ងាចចា៎ 18»32ឆ្នាំមក មក»។

តាមរយៈការប្រកាសជ្រើសរើសខាងលើនេះ ទំនងជាការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គម ដើម្បីធ្វើការផ្សព្វផ្សាយពីហាងលក់គ្រឿងសមុទ្រខាងលើនេះប៉ុណ្ណោះ៕

Related posts