និយាយដល់ឈ្មោះ អតីតតារាសម្តែង និងពិធីការិនី ឈិន ច័ន្ទសុធារី ប្រិយមិត្តមួយចំនួនច្បាស់ជានឹកឃើញភ្លាមថា រូបនាងជាតារាស្រីម្នាក់ ធ្លាប់ជួបរឿងលំបាក ជូរចត់ក្នុងជីវិត បែកបាក់គ្រួសារ តែនាងនៅតែក្រោកឡើងតស៊ូ ជាមួយនឹងការមើលថែ កូនស្រីរបស់ខ្លួនម្នាក់ បានយ៉ាងល្អនោះ។
ភាពរឹងមាំរបស់នាង បានធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងសរសើរផងដែរ តែថ្មីៗនេះ ថ្មីៗនេះ អ្វីដែលកាន់តែធ្វើឲ្យគេកើតសរសើរនាងថែមមួយកម្រិតទៀតនោះ ក្រោយពីរូបនាង ឡើងងារជា លោកជំទាវ ហើយថែមទាំងបើកគម្រោងលក់ផ្ទះ និងដីឡូត៍នៅ ផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង ដែលទើបតែង រៀបពិធីក្រុងពាលី ថ្មីៗនេះ ទៀតផង។
ដោយឡែក កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ជាថ្ងៃខួបកំណើត ឧកញ៉ា កែវ ពិសិទ្ធ គេឃើញ លោកជំទាវ ឈិន ច័ន្ទធារី បានរៀបចំកម្មវិធីតូចមួយជុំគ្រួសារ ព្រមទាំង មានកាដូ ជាចិញ្ចៀនពេជ្រមួយវង់ជូនពរស្វាមីបណ្ដូលចិត្តទៀតផង។
បង្ហោះភ្ជាប់ជាមួយនំខេក សម្រាប់ស្វាមី , លោកជំទាវ ឈិន ច័ន្ទធារី បានសរសេរCaptionជាភាសាអង់គ្លេស មានន័យជាភាសាខ្មែរថា «រីករាយថ្ងៃកំណើតប្តីសំលាញ់ ជូនពរអោយប្តី មានសុខភាពល្អ ជោគជ័យ គ្រប់ភារកិច្ច ប្រពន្ធស្រលាញ់លោកបង ស្នេហ៍ជានិរន្ត៍»។
ជាការឆ្លើយតបចំពោះទឹកចិត្តភរិយា ឧកញ៉ា កែវ ពិសិទ្ធ បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងនោះមានទាំងការទទួលចិញ្ចៀនពេជ្រ១វង់ពីភរិយា អមដោយសារបែបនេះថា «អរគុណប្រពន្ធសម្លាញ់ ដែលបានរៀបចំកម្មពិធី និងកាដូ ថ្ងៃខួបកំណើតជូនប្ដី បងស្រលាញ់អូនខ្លាំងៗ បងសន្យាថា ស្មោះតែអូនមួយ លុះអវសាន»៕