វីរៈ និច្ច មុននឹងក្លាយជាតារាចម្រៀងមានឈ្មោះបោះសំឡេងរហូតមកដល់បច្ចុប្បន្ននេះ រូបនាងក៏ធ្លាប់សម្ដែងក្នុងបទចម្រៀងផងដែរ ដូចជាបទ ជម្រើសទី២ របស់លោកឆាយ វីរៈយុទ្ធ ដែលជាហេតុធ្វើឲ្យគេស្គាល់នាងកាន់តែច្រើន នាពេលនោះ។
ក្រោយមកពេលនាង មានឱកាសចេញបទចម្រៀងជាបន្តបន្ទាប់ រួមនឹងទឹកដើមសំឡេងរបស់នាងពីរោះផងនោះ កាន់តែធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញ ដោយពេលចេញបទម្ដងៗ តែងតែមានចំនួនអ្នកទស្សនាច្រើន។
អ្វីដែលកាន់តែពិសេស, តារាតារាចម្រៀងវីរៈនិច្ច ក្រៅពីមានសំឡេងពីរោះ និងទទួលបានការពេញចិត្តពេញថ្លើមពីទស្សនិកជនហើយនោះ នាងនៅមានចំណុចមួយទៀត គឺរូបសម្រស់នេះតែម្តង។
ទោះជាមានសម្រស់ស្អាតបែបនេះក៏ដោយ ក៏កន្លងមក គេមិនធ្លាប់លេចឮថា រូបនាង មានសម្ព័ន្ធភាពស្នេហារួមបុរសរូបណានោះទេ។ តែកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ខណៈទទួលដំណឹងថា នាង ភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់យ៉ាងស្ងាត់ៗនោះ។
ក្រោយភ្ជាប់ពាក្យបានប៉ុន្មានថ្ងៃរួចមក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ម្ចាស់បទ «នៅsingleបានស្ទាវ» រូបនេះ បានបង្ហោះរូបថតPre-Wedding ជាច្រើនសន្លឹក មើលទៅពិតជាស្រស់ស្អាត និងសក្ដិសមគ្នាខ្លាំងណាស់។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក វីរៈ និច្ច បានដាក់Captionយ៉ាងខ្លីថា «គូជីវិត»។
តាមរយៈនេះ អ្នកគាំទ្រ បានអបអរសាទរ និងលើកសរសើរថា «ស្រស់ស្អាតណាស់ សូមអបអរ, អ៊េមណាស់អាយដល, ស្អាតណាស់បង, ស្អាតណាស់, ច្រណែនបងណាស់ ចង់មានថ្ងៃនិងដូចបងដែរ, ជូនពរអាយដលស្រលាញ់គ្នាដល់ចាស់កោងខ្នង»៕