​ព្រឺរោម​! ថ​មមី ទម្លាយ ថា សួស វី​ហ្សា មើលឃើញ​ខ្មោច និង​មាន​ញាណ​ពិសេស​មួយ អាច​ដឹងមុន​គ្រប់​រឿង​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាយ​រួចមកហើយ​ថា តារាចម្រៀង​សួស វី​ហ្សា និង​លោក​ថ​មមី ជា​ស្វាមី បាន​ស្រឡាញ់គ្នា​ជា​សង្សារ​អស់​រយៈពេល​ជា​យូរ ដោយ​តស៊ូ​ជាមួយគ្នា រហូត​រើប​បម្រាស់​ចេញពី​ភាពក្រីក្រ ហើយ​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយគ្នា និង​ក្រោយមក​ឈានដល់​ជីវិត​អាពាហ៍ពិពាហ៍​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពួកគេ បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ភ្ញៀវ​ជាង​១០០០​នាក់ ហើយ​ក្រោយមក​ក៏បាន​ទទួល​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ថង សា​ម៉ូ​លី​ណា ហៅ Jenny កើត​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០​វេលា​ម៉ោង​៩​និង​០៩​នាទី​ព្រឹក នៅ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ទទួលបាន​កូនស្រី​ម្នាក់នេះ​រួចមក គេ​សង្កេតឃើញថា ជីវិត​គ្រួសារ​មួយ​នេះ កាន់​តែមាន​សុភមង្គល​មួយកម្រិត​ទៀត ហើយ​សុភមង្គល​នោះ​ទៀតសោត ពួកគេ តែងតែ​បង្ហាញ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឲ្យ​អ្នកគាំទ្រ ធ្វើជា​គំរូ​ល្អ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹមនឹង​គ្រួសារ​មាន​សុភមង្គល​ហើយ​នោះ ការរកស៊ី​របស់​ពួកគេ ក៏​ចេះតែ​ដាក់ចុះ​ដុះ​ឡើងជា​លំដាប់ ហើយ​កន្លងមក​ទំនងជា​ប្រិយមិត្ត មិនដឹង​មូលហេតុ​នៃ​ពីក្រោយ​ភាពជោគជ័យ​របស់​ពួកគេ​នោះឡើយ​។ ដោយឡែក​ថ្មីៗ​នេះ លោក​ថ​មមី បាន​ទម្លាយ​ជុំវិញ​អាថ៌កំបាំង​នេះ ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែងប្រាប់ សប្បាយ ដែលជា​គេហទំព័រ​កម្សាន្ត​ដ៏​ល្បី​លោក​ថ​មមី បាន​បញ្ជាក់ថា លោក​ពិតជា​មានសំណាង​ណាស់ ដែលមាន​ភរិយា​យ៉ាង​ល្អ​ដូចជា វី​ហ្សា គាត់​មាន​ចំណុច​ល្អៗ​ជាច្រើន​គួរ​ឲ្យ​ស្រលាញ់ ហើយ​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ សម្រាប់​រូបលោក គឺ វី​ហ្សា មាន​ញាណ​ពិសេស​ដឹង​មុន​គ្រប់​រឿង​ថែមទៀត ដែល​គ្រប់គ្នា​កម្រ​មាន​ដូច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ថ​មមី បាន​ឲ្យ​ដឹងថា វី​ហ្សា ដឹង​រឿង​មុន​គ្រប់ពេល ទោះបី​ចង់​ប្រកប​របរ​រកស៊ី​អ្វី ឬធ្វើ​អ្វី​ក៏ដោយ​គឺ​នាង​តែងតែ​ដឹង​មុន​ជានិច្ច ហេតុដូចនេះ​ទើប​លោក និង​ភរិយា ចេះតែ​កាក់កប និង​រីកចម្រើន​ទៅ​មុខជា​លំដាប់ លោក​មិនដែល​ដឹង​នោះទេ​ថា វី​ហ្សា​មាន​ចំណុច​ពិសេស​បែបនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក បានបញ្ជាក់​បន្ថែមថា វី​ហ្សា ពិត​ជាមាន​ញាណ​ពិសេស​ពិតមែន ព្រោះ​តាំងពី​លោក​ស្គាល់​គ្នា​កាលពី​នៅ​ជា​សង្សារ​ហូត​ក្លាយ​ជា​ប្តី​ប្រពន្ធ នាង​តែងតែ​ដឹង​រឿង​មុន​ជានិច្ច ហើយ​អ្វី​ ដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​នាង មើល​ឃើញ​ខ្មោច​ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថ្លែងថា «​មាន​ថ្ងៃមួយ កាល​ពួក​ខ្ញុំ​នៅ​ជាស​ង្សា​និង​គ្នា បាន​ទៅលេង​ផ្ទះ វី​ហ្សា ហើយ​បាន​សម្រាក​មួយ​យប់ ស្រាប់តែ​យប់​ឡើង​យល់សប្តិ​ឃើញ​ជំនាងផ្ទះ លុះ​ពេល​ភ្ញាក់ឡើង វី​ហ្សា មក​សួរ​ខ្ញុំ​ថា មានបាន​យល់សប្តិ​ឃើញ​ជំនាងផ្ទះ​អត់​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ​មមី បញ្ជាក់ថា ពេលនោះ លោក ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហេតុអ្វី​បានជា វី​ហ្សា ដឹង​រឿងនេះ ទាំង​ដែល​លោក​មិនទាន់បាន​ប្រាប់​នាង​ផង​។ លោក​បន្តថា ៤​លើក​ហើយ​ដែល​លោក​គិត​អី រឺ​យល់សប្តិ​អ្វី វី​ហ្សា​តែងតែ​ដឹង​មុន​ជានិច្ច ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថ​មមី បន្ត​ឲ្យ​ដឹង​ទៀត​ថា ម្តាយ​របស់​នាង​បាន​ប្រាប់​លោក​ថា កាល​កំណើត​វីហ្សា ​គឺ​ទេវតា​ប្រទាន​កូនប្រុស​កូន​ព្រះ​មក​ឲ្យ តែ​លោក​មិន​ជឿ​រឿង​អ​បី​យ​ជំនឿ​បែបនេះ​ទេ តែ​ពេល​បាន​ជួប​ផ្ទាល់​រហូតមកដល់​ថ្ងៃនេះ ទើប​លោក​ជឿ​ប្រាកដ​មែន​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment