ភ្នំពេញ ៖ ទោះបីមានស្វាមី និងទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនស្រីម្នាក់ហើយពិតមែនតែតារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ ត្រូវបានគេកត់សម្គាល់ថា នាងនៅតែលេចធ្លោខ្លាំងលើសម្រស់សិចស៊ី។
ជាការពិតអ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រនៅតែដាក់ការចាប់អារម្មណ៍លើ គង់ ច័ន្ទស្រីមុំ នោះគឺដោយសារ នាងជាតារាស្រីម្នាក់ ដែលចូលចិត្តបញ្ចេញនូវភាពហាយសូរតាមរយៈការប្រើប្រាស់សម្ភារ: និយមល្បីៗរួមទាំងការសម្ញែងសម្រស់សិចស៊ីផងដែរ។
ដោយផ្អែកតាមរូបភាពជាច្រើន ដែលត្រូវបានគង់ ច័ន្ទស្រីមុំទម្លាយនាពេលនេះ បានធ្វើឲ្យគេយល់កាន់តែច្បាស់ថា នាងជាមនុស្ស ដែលចិត្តធ្វើអ្វី ដែលតាមបំណងដើម្បីបំពេញសេចក្តីសុខដល់ខ្លួនឯង។
បង្ហោះភ្ជាប់រូបភាពសិចស៊ីក្នុងឈុតប៊ីគីនីនៅកន្លែងហែលទឹកអ្នកនាង គង់ ច័ន្ទស្រីមុំ បានលើកឡើងថា ព្រោះរវល់តែខ្លាចអ្នកដទៃគិតខុស ទើបយើងចេះ តែធ្វើតម្រូវមាត់តម្រូវចិត្តអ្នកដទៃហើយខុសពីអ្វីដែលខ្លួនចង់ធ្វើ។
អ្នកនាង គង់ ច័ន្ទស្រីមុំ បន្តថា យល់ព្រមនឹងសំណើរបស់អ្នកដទៃច្រើនជ្រុលរហូតដល់ពេលខ្លះត្រូវបង្ខំ ចិត្តធ្វើខុសនឹងអ្វីដែលខ្លួនគិត។ ផ្ញើសេចក្ដីសុខផ្ទាល់ខ្លួននឹងភ្នែកអ្នកដទៃផង នឹងមាត់អ្នកដទៃផងហើយចុងក្រោយរកសុខដាក់ខ្លួនមិនបាន។ហេតុអ្វីទៅ?។
នាងបន្ថែមទៀតថា ជីវិតខ្លួនឯងប្រឹងប្រែងខ្លួនឯង ទទួលខុសត្រូវលើជោគវាសនាខ្លួនឯងតែបែរជាបណ្ដោយឱ្យអ្នកនេះឬអ្នកនោះជាអ្នកកំណត់រឿង ដែលយើងត្រូវធ្វើទៅវិញ។ ទោះបីយ៉ាងណាស្រីមុំនៅតែ ទទួលបានការសរសើរថា នាងមិនត្រឹមរក្សាបានសម្រស់ស្អាតនោះទេ ថែមទាំងជាបុគ្គលម្នាក់ដែលជោគជ័យលើមុខ និងរឿងរ៉ាវជីវិតស្នេហាក្នុងគ្រួសារទៀតផង៕