តារាកម្សាន្ត: កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានសាងភាពភ្ញាល់ផ្អើលដល់មហាជន និងជាពិសេសសម្រាប់អ្នកដែលនិយមគាំទ្រអ្នកនាង ក្រោយបានបង្ហាញចម្រៀងថ្មីមួយបទ មានចំណងជើងថា I am not perfect ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។
យ៉ាងណាមីញ នៅក្នុងវីដេអូចម្រៀងទៀតសោត តារាចម្រៀងស្រីពូកែខាងវោហាសព្ទរូបនេះ ក៏បានបង្ហាញទេពកោសល្យបែបកំប្លែងស្ងួត លាយឡំនិងការសម្តែង ព្រមទាំងសាច់ភ្លេងពិរោះប្លែក ជាមួយនិងMV បែបធម្មជាតិត្រជាក់ភ្នែកដែលជាហេតុធ្វើឲ្យបទចម្រៀងមួយបទនេះទទួលការគាំទ្រខ្លាំង។
គួរកត់សម្គាល់ផងដែលថា បទថ្មីរបស់តារាចម្រៀងស្រីរូបនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយមានអ្នកចុចចូលមើលដល់ទៅ២៣៤K ខណ:បទនេះមិនទាន់ទាំងចេញបាន១ថ្ងៃផង៕
ចង់ឃើញថាតើ បទចម្រៀងមួយបទនេះពីរោះនិងប្លែកយ៉ាងណានោះសូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷