អ្នកនាង ផន សុផារី ត្រូវបាន មហាជនជាច្រើន ដឹងឮថា ស្នេហាជាមួយស្វាមី ពិតជា ហែលឆ្លងព្យុះភ្លៀងជាច្រើន ត្រូវបាន ម្តាយឪពុកបំបែក តែអាចតស៊ូកសាងគ្រួសារមួយ សែនសុភមង្គល មានអ្វីគ្រប់យ៉ាងទាំងផ្ទះ ឡាន និងកូនៗជាទីស្រលាញ់ថែមទៀតផង។
ទាំងនេះ ជាការចូលរួមចំណែករបស់អ្នកនាង និងស្វាមី ដែលមានការយល់ចិត្ត យល់ថ្លើមគ្នា អាចតស៊ូជាមួយគ្នា មិនបោះបង់គ្នា រួមសុខរួមទុក្ខជាមួយគ្នា ជម្នះឧបសគ្គគ្រប់យ៉ាងនោះ។ បច្ចុប្បន្ន ពួកគេកំពុងតែ ជោគជ័យទាំងជីវិតគ្រួសារ និងមុខជំនួញ។ លើសពីនេះ ថែមទាំងចែករំលែកបទពិសោធន៍ឲ្យអ្នកគាំទ្របានដឹងទៀតផង។
ជាក់ស្ដែងថ្មីៗនេះ សំណេររបស់អ្នកនាង ផន សុធារី ធ្លាប់ចែករំលែកកន្លងមក ត្រូវបានគេយកទៅបង្ហោះឡើងវិញ ទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយសំណេរនោះមានខ្លឹមសារថា «ចង់ឱ្យមនុស្សប្រុសទាំងអស់បានអាន ជាពិសេសមនុស្សប្រុស ដែលមានប្រពន្ធកូនរួចហើយ … ១. អ្នកអាចជាមនុស្សប្រុសសង្ហា មានលុយ មានការសិក្សាខ្ពស់ តែមិនប្រាកដទេថា អ្វីដែលអ្នកមានទាំងអស់នោះ អាចឱ្យអ្នកមានក្ដីសុខ និងសុភមង្គលនៅក្នុងគ្រួសារទេ …
២. អ្នកអាចរកមនុស្សស្រីកំដរអារម្មណ៍អ្នកបានច្រើនមិនខ្វះទេ ចង់បានក្មេងក៏បានដែរ ឱ្យតែអ្នកមានលុយឱ្យនាង តែមានមនុស្សស្រីតែម្នាក់ប៉ុណ្ណោះ ដែលព្រមរួមទុក្ខ ហែលឆ្លងគ្រប់ឧបសគ្គការលំបាកជាមួយអ្នក បន្ទាប់ពីម៉ាក់របស់អ្នក …
៣. អ្នកអាចជាមនុស្សប្រុសដែល ជោគជ័យ មានកេរ្តិ៍ឈ្មោះ មានកិត្តិយសក្នុងសង្គម តែបើអ្នកមិនអាចថែរក្សាឱ្យគ្រួសាររស់នៅជួបជុំបានទេ នោះជីវិតអ្នកក៏គ្មានន័យអីដែរ … ៤. ទោះបីអ្នកមានបញ្ញា អាចរកលុយបានច្រើន សម្រាប់ផ្គត់ផ្គង់គ្រួសារក៏ដោយ តែបើអ្នក មិនចេះជួយទុក្ខធុរៈ ប្រពន្ធកូន មិនឱ្យតម្លៃ មិនចេះគោរពប្រពន្ធ នោះអ្នកដទៃ ក៏គេមិនឱ្យតម្លៃដល់អ្នកដូចគ្នា …
៥. បើអ្នកជាកូនប្រុសពិត ជាបុរសខ្លាំងពិត ជាឧត្តមស្វាមី ជាឪពុកដ៏មានតម្លៃ អ្នកត្រូវតែចេះផ្ដល់ សេចក្ដីសុខ សុភមង្គលដល់ក្រុមគ្រួសារ អាចរកចំណូលសម្រាប់ទ្រទ្រង់ក្នុងគ្រួសារ អាចឱ្យកូនមានអនាគតល្អ ធ្វើឱ្យមនុស្សស្រីដទៃ គោរព ឱ្យតម្លៃ និងច្រណែននឹងប្រពន្ធកូនអ្នក មិនចេះត្រឹមរកលុយ ព្រហើនកោងកាច អាងអំណាច អាងខ្លួនជាប្រុស ធ្វើបាបប្រពន្ធកូនឡើយ …»។
តាមរយៈសំណេរនេះ អ្នកគាំទ្ររបស់អ្នកនាង ផន សុធារី អានហើយ បានបង្ហាញអារម្មណ៍ពេញចិត្តខ្លាំងណាស់។ ក្នុងនោះ ពួកគេលើកឡើងថា «ពាក្យបងស្រីនិយាយខ្ញុំពិតជាពេញចិត្តដល់ហើយ ខ្ញុំស្រឡាញ់គ្រួសារបែបនេះណាស់ពេញចិត្តខ្លាំងមែនទែន។ សុភមង្គលដែលមនុស្សប្រុសចង់បាន, ពិតជាត្រឹមត្រូវក្មួយអ្នកខ្លះអាងតែមានលុយក្ប,,ត់ភរិយានិងកូនទៅការជាមួយអ្នកមានដូចគ្នាចោលភរិយាយកម្សត់, អ្នកនៅកំលោះ ក៏អាចអានបានដែរ(ត្រូវយល់ដឹងទាំងអស់គ្នា)»៕