គួរឲ្យចង់រស់នៅ! ស្ងាត់ៗ លោក​ ជា វិបុល បង្ហាញ​ផ្ទះ​លម្ហែ យ៉ាង​ស្រស់​ស្អាត ហើយ​ប្រាប់​ថា …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា មុននឹង​រៀបការ​ជាមួយ​លោក​ជា វិបុល កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៣​នោះ អ្នកនាង​គង់ សុជាតិ មាន​កូន​២​នាក់​ក្នុង​បន្ទុក ហើយ​ក្រោយ​រៀបការ​រួច ពួកគេ ក៏មាន​កូនស្រី​ម្នាក់ទៀត សរុប​រហូតមកដល់​ពេលនេះ អ្នកនាង​គង់ សុជាតិ​មាន​កូន​៣​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​មើល​អាយុ​របស់​លោក​ជា វិបុល ប្អូន​អ្នកនាង​គង់ សុជាតិ ចំនួន​៣​ឆ្នាំ ប៉ុន្តែ​លោក​ជា​វិបុល បាន​ដើរ​តួនាទី​ជា​ប្ដី​ល្អ ជា​ឪពុក​ល្អ តែងតែ​ផ្ដល់​ក្ដី​ស្រឡាញ់​ដល់​អ្នកនាង​គង់ សុជាតិ និង​ចាត់ទុក​កូន​ប្ដី​មុន បីដូច​ជា​កូនបង្កើត​របស់​លោក ជាមួយ​នឹង​ការ​មើល​ថែ ពួកគេ បាន​យ៉ាង​ល្អ​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា គូស្នេហ៍ ដែល​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម​នេះ ធ្លាប់​ជួប​រឿង​រកាំរកូស​មួយ ដែល​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២០ រហូត​អ្នកនាង គង់ សុជាតិ ធ្លាក់ខ្លួន​ឈឺ​ទៀតផង​នៅពេលនោះ​។ ប៉ុន្តែ ពួកគេ​អាច​ស្ដារ​ស្ថានការណ៍​បាន​វិញ ហើយ​បង្កើន​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​កាន់តែខ្លាំង​ឡើង​រហូតមកដល់​បច្ចុប្បន្ន​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​កំពុង​រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សុភមង្គល​ហើយ​នោះ ថ្មីៗ​នេះ ពួកគេ បាន​បង្ហាញ​ផ្ទះ​លម្ហែ​កាយ​មួយ​សាងសង់​ជិត​រួចរាល់ ហើយ​មើល​ទៅ​ពិតជា​ស្រស់ស្អាត និង​ចង់​រស់នៅ​ខ្លាំងណាស់ ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់ត្រកាល​គួរ​ជាទី​គយគន់ រំលេច​វត្តមាន​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​ផ្ទះ​លម្ហែ អម​ដោយ​ទេសភាព​យ៉ាង​ស្រស់​ត្រកាល​ជាច្រើន​សន្លឹក កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២១ លោក​ជា វិបុល បាន​សរសេរ​Caption​បែបនេះ​ថា «​ស្រប​ពេល​កំពុង​អភិវឌ្ឍ​​​ស្តារ​ព្រែក​ទំហំ​៨​ម៉ែត្រ ពង្រីក​ផ្លូវ ៣០​ម៉ែត្រ​នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ពេលនេះ​កូន​ផ្ទះ​លម្ហែ​ក៏បាន​៧០​ភាគរយ​ហើយ​ដែរ​។ ង​ហើយ »​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ មានការ​លើកសរសើរ​ដូច្នេះ​ថា «​ក្តី​សុខ​ណាស់​បង​ទាំងពីរ​, ទេសភាព​ស្រស់ស្អាត​ណាស់​បង​, ស្រស់ស្រាយ​ណាស់​បង​, គួរ​អោយ​ចង់​រស់នៅ​ណាស់​បងប្រុស​, ស្អាត​ណាស់​បង​, អបអរ​បងៗ ផ្ទះ​លំហែ​ស្អាត​ណាស់​, ស្រឡះ​មុខ ស្រឡះ​មាត់​ណាស់​បង​, សុំ​កក់​ក្រោម​ដើម​ល្ហុង​ហើយ​បង បោះតង់​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment