ចម្រូងចម្រាស! អាថ៌កំបាំង​១៣ឆ្នាំ ត្រូវ​បាន ​ដេននី ក្វាន់ ដាច់​ចិត្ត​ទម្លាយ ដោយ​ប្រាប់​ត្រង់ៗថា ល្អ​ហួស​ជា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​កុមារី​ម្នាក់ មានឈ្មោះ​ពិត​ថា សុខ គីម​ហ័ង ហៅ​ល្អ ហួស ប្រិយមិត្ត​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​ថា រូប​នាង ត្រូវជា​កូន​អ្នកនាង​ចោម ច័ន្ទ និង​ត្រូវជា​ក្មួយ​ស្រី​របស់​នាង ដេ​ន​នី ក្វាន់ ផង​ដែរ។ តែ​ថ្មីៗ​នេះ ដេននី ក្វាន់ បាន​បញ្ជាក់​ថា ជាកូន​បង្កើត​របស់​នាង​ទៅ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​ល្អ​ហួស​គម្រប់​អាយុ​១៣​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ ដេ​ន​នី ក្វាន់ បាន​បង្ហោះ​រូបថត​ជូនពរ អម​ដោយសារ​បញ្ជាក់​ច្បាស់​ៗ​បែបនេះ​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​កូន​មាស​ម្ដាយ​ ឥលូវ​កូន​ធំ​ជាង​Mommy ហើយ កូន​កាន់តែ​ធំ​កាន់តែ​ស្អាត កាន់តែ​គួរ​អោយ​ស្រលាញ់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មិន​អស់ចិត្ត​ជុំវិញ​រឿងនេះ ក៏មាន​មតិ​មួយ បាន​លើក​ជា​សំណួរ​ចំៗ​ថា «​កូនបង្កើត​មែន​បង​»​។ ជា​ចម្លើយ ត្រូវបាន​អ្នកនាង ដេ​ន​នី ក្វាន់ បញ្ជាក់​ទៅវិញ​ជា​ភាសា​អង់គ្លេស​ថា «yes Thank u» ដែល​មាន​ន័យ ជា​ភាសា​ខ្មែរ​ថា «​ចាស អរគុណ​ច្រើន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ផ្អែក​តាមរយៈ​រូបថត ដែល​ដេ​ន​នី​ក្វាន់ បាន​បង្ហោះ​នោះ គេ​សង្កេតឃើញថា ល្អ​ហួស កាន់តែ​ពេញរូបពេញរាង ស្អាត​គួរ​ឲ្យ​ស្រឡាញ់ ហើយ​មុខមាត់​ពិតជា​ស្រដៀង​អ្នកនាង ដេ​នី ក្វាន់ ខ្លាំងណាស់ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ លាន់មាត់​សរសើរ​ស្ទើរ​គ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកនាង ចោម ច័ន្ទ ដែល​កន្លងមក​ត្រូវ​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ថា ជា​ម្ដាយ​របស់​ល្អ​ហួស នោះ ក៏បាន​ធ្វើការ​ជូនពរ​ដែរ​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​កូន​យ៉ា យ៉ា​ ជូនពរ​អោយ​កូនស្រី​មាន​សុខភាព​ល្អ សំណាងល្អ រូប​សម្រស់​កាន់តែ​ស្អាត​និង​ភាព​វ័យ​ឆ្លាត សំណាងល្អ​ពេញ​មួយ​ជីវិត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិនដឹងថា ល្អ​ហួស​ជា​កូនបង្កើត​របស់​អ្នកណា​ឲ្យ​ពិតប្រាកដ​នោះទេ ព្រោះ​កន្លងមក មានការ​ចុះផ្សាយ​ជាច្រើន​ថា ជា​កូន​របស់​អ្នកនាង ចោម ច័ន្ទ​។ ប៉ុន្តែ​ពេលនេះ អ្នកនាង ដេ​ន​នី ក្វាន់ បាន​អះអាងថា ជា​កូនបង្កើត​របស់​នាង​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងនេះ​នៅតែ​មានមតិ​មួយចំនួន​មិន​អស់ចិត្ត​នៅឡើយ ហើយ​លើក​ជា​សំណួរ​ថា «​អូន​ល្អ​ហួស​ត្រូវជា​កូនបង្កើត​របស់ Denny Kwan មែន​ទេ​? ឬ ក៏​ជា​កូន​របស់​បងស្រី ចោម​ច័ន្ទ ?»​។ ជា​ចម្លើយ​ត្រូវបាន ដេ​ន​នី ក្វាន់ បញ្ជាក់ថា «​ចាស​កូន​ខ្ញុំ​តើ​, បង​ប្រាប់​ពិត​ហើយ មិន​ជឿ​ឆាត​សួរ​ចោម​ចាន់​ទៅ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ដេ​ន​នី ក្វាន់ ថែមទាំង​ទម្លាយ​អាថ៌កំបាំង​លាក់​ទុកជា​យូរ ដោយ​បញ្ជាក់​ច្បាស់ៗ​ថា «(​កុមារី​ល្អ​ហួស​) ពិតជា​កូន​ខ្ញុំ​មែន​…​តែបើ​គេ​មិន​ជឿ​ទុក​អីចឹង​សិន​ទៅ​! ខ្ញុំ​ធ្លាប់មាន​ស្វាមី​…​គាត់​ឈ្មោះ ជូ តុង​អាន តែ​យើង​បាន​បែក​គ្នាច្រើន​ឆ្នាំ​ហើយ ហើយ​ពីមុន​ហ្នឹង​ខ្ញុំ​នៅ​ថត អីចឹង​ខ្ជិល​ឲ្យ​គេ​ដឹង ហើយ​ឥឡូវ​ខ្ញុំ​ឈប់​ពី​សិល្បៈ​ហើយ​ឲ្យ​គេ​ដឹង​តាម​ធម្មតា​ហ្មង​ទៅ​»៕ ទោះយ៉ាងណា បើ​មើល​វីដេអូ​ខាងក្រោម​នេះ នឹងមាន​ការអះអាង​ផ្ទុយ​ពីនេះ​ទៅវិញ​៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment