ចៃដន្យ​ណាស់​! សុខ សោ​ម៉ា​វ​ត្តី បង្ហោះ​Caption​នេះ​បាន​១​ថ្ងៃ ស្រាប់តែ អាណា​រ៉ូ​ស ​តែងខ្លួន​យ៉ាង​ប្លែក ដាក់​១​ប្រាវ​ដែរ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក ទំនងជា​ស្គាល់​រួចមកហើយ​ថា ច្បាប់​ល្បើក​ថ្មី​ជា​បទ​កាកគតិ ​ត្រូវ​បាន​និពន្ធ​ដោយ​កវី​ក្រម​ង៉ុយ​នៅ​ឆ្នាំ​១៩២២ ហើយ​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១ តារា​សម្ដែង សុខ សោ​ម៉ា​វ​ត្តី បាន​លើក​អត្ថន័យ​ផ្នែក​ខ្លះ​នៃ​ច្បាប់​នេះ មក​កែខៃ ដាក់​ជា​Caption​របស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រង់​ល្បះ​មួយ នៃ​ច្បាប់​នេះ មាន​អត្ថន័យ​ដើម​ថា «​រក​ស្រី​មារយាទ​ខ្ពស់​ ​ចេះ​ខ្ពើម​ពាក្យ​ឈ្លោះ ចេះ​ទ្រាំ​អត់ឃ្លាន ចេះ​ស្លូត​ចេះ​កាច​ ​ចេះ​ខ្លា​ច​ចេះ​ហ៊ាន ចេះ​ខ្មាស​ចេះ​អៀន កាច​មាន​ប្រាជ្ញា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្បះ​នេះ ត្រូវបាន​តារា​សម្ដែង សុខ សោ​ម៉ា​វ​ត្តី យកមក​កែខៃ បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ដាក់​Caption​ថា «​ស្រលាញ់​ស្រី​មាយា​ទ​ខ្ពស់ ចេះ​ខ្ពើម​ពាក្យ​ឈ្លោះ ចេះ​អត់​ចេះ​ស្ងៀម ចេះ​ស្លូត​ចេះ​កាច ចេះ​ខ្លា​ច​ចេះ​ហ៊ាន ចេះ​ខ្មាស់​ចេះ​អៀន កាច​មាន​ប្រាជ្ញា ខ្ញុំ​អាច​មិនល្អ​គ្រប់​10​ទេ​សំរាប់​អ្នក​ទាំងអស់គ្នា តែ​ខ្ញុំ​អាច​ល្អ​គ្រប់គ្រាន់​សំរាប់​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យពេចន៍ ដែល​សុខ សោ​ម៉ា​វ​ត្តី សរសេរ​ខាងលើ​ឃើញ​ថា មាន​ខុស​អក្ខរាវិរុទ្ធ​ខ្លះ ហើយ​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ ឃើញ​ថា តារា​សម្ដែង អាណា​រ៉ូ​ស ក៏បាន​បង្ហោះ​Caption​ដូចគ្នា​នេះ​បេះបិទ ភ្ជាប់​ជាមួយ​វីដេអូ​របស់​ខ្លួន​ក្នុង​សម្លៀក​បំពាក់​ជា​តួ​ក្នុង​រឿង​ចិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ មិន​ចាប់អារម្មណ៍​ទៅលើ​អត្ថន័យ​នៃ​Caption​ខាងលើនេះ​ទេ តែ​ពួកគេ បាន​ចាប់អារម្មណ៍​ទៅលើ​ការ​តែងខ្លួន​ដ៏​ប្លែក​របស់​តារា​សម្ដែង អាណា​រ៉ូ​ស ក្នុង​ឈុត​ជា​តួ​រឿង​ចិន​នេះ ទៅវិញ ហើយក៏​លើកសរសើរ​ថា «​ចុ​ម​ស្មានតែ​តួ​ចិន​តើ​, ប្លែក​សាហាវ​ណាស់​បង​rose, So cute»៕ សូមទស្សនារូបថត និងវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment