មិន​ភ្លេច​កំណើត​! ក្រោយ​ចុះ​កុងត្រា​តម្លៃ​ខ្លួន​១០​ម៉ឺន​ដុល្លារ​, ម៉ាក់ ល័​ក្ខ នឹកឃើញ​ដល់​រឿងមួយនេះ ក៏​សម្រេច​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួ​យំ​នួន ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​ថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ តារា​ទីក​តុ​ក ម៉ាក់​ល័​ក្ខ បាន​ចុះ​កុងត្រា​ការងារ​ជាមួយ​អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ រយៈពេល​១​ឆ្នាំ ក្នុងតម្លៃ​ខ្លួន​រហូតដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទទួលបាន​លុយ​ពី​ការចុះ​កុងត្រា​ការងារ​ថ្មី​ហើយ​នោះ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ម៉ាក់​ល័​ក្ខ បានសម្រេច​ចិត្ត​ទិញ​រថយន្ត​១​គ្រឿង​ដ៏​ស្រស់ស្អាត​ម៉ាក Lexus NX300​ក្នុងតម្លៃ​រហូតដល់​ជាង​៧​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រំលឹក​ដល់​រឿង​អតីតកាល​, មុន​ម៉ាក់ ល័​ក្ខ ក្លាយជា​អ្នកលេង​ទីក​តុ​ក​ដ៏​ល្បី​មួយ​រូបនោះ រូបនាង​ជា​អ្នក​រាំ​ច្រៀង​តាម​អក​កេស​។ ដូច្នេះហើយ ឃើញថា រាល់​ការ​រាំ​សម្ដែង​តាម​ទីក​តុ​ក​ម្ដងៗ​នោះ មើលទៅ​ពិតជា​សម និង​ទាក់ទាញ​ខ្លាំងណាស់ រហូត​នាង​អាច​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យ៉ាង​លឿន​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក រហូត​ឈានដល់​ហ្វេ​ស​ប៊ុ​កទៀត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​ទោះ​ពេលនេះ តារា​ទីក​តុ​ក​ម៉ាក់​ល័​ក្ខ មាន​គេ​ស្គាល់​ច្រើន មានការ​ងារ​ធ្វើ​ក្នុងតម្លៃ​ខ្លួន​ខ្ពស់ កាន់​លុយ​ដុល្លារ​ទាំង​បាច់ៗ មាន​ជីវភាព​ប្រសើរ​ក៏ដោយ ក៏​នាង​មិនដែល​ភ្លេច​អតីតកាល​របស់ខ្លួន​ជា​អ្នករាំ​ច្រៀង​តាម​អក​កេះ​នោះដែរ​។ ប្រការ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន ដែល​ស្គាល់​នាង សរសើរ​មិន​ដាច់​ពី​មាត់​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​នេះ ម៉ាក់​ល័​ក្ខ បាន​បង្ហោះ​រូបថត​ជាមួយ​អតីត​អ្នក​រាំច្រៀង​តាម​អក​កេស​ជាមួយគ្នា អម​ដោយសារ​ដូច្នេះ​ថា «​អញ្ជើញ​បងស្រី​មក​ញុំា​អី​ដែល​ធ្លាប់​រាំច្រៀង​អក​កេះ​ជាមួយគ្នា​នឹក​គ្រា​មុន​សប្បាយ​ណាស់​អរគុណ​បងស្រី​ដែល​មិន​ភ្លេច​ប្អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ មានការ​លើកសរសើរ​ស្រដៀងៗ​គ្នា​ថា «​ស្រលាញ់​ការ​ព្យាយាម​របស់​អ្នក​, ល្អ​ហើយ​បង​កុំ​ភ្លេច​រឿង​ពីមុនៗ​, ស្អាត​ណាស់​បង​, រស់​នៅ​មិន​ភ្លេច​កំណើត ទៅដល់​ទីណា​ក៏​មាន​ញាតិ​»​។ អ្វី​ជាការ​ចាប់អារម្មណ៍​រាល់​ការ​បញ្ចេញមតិ ត្រូវបាន​ម៉ាក់​ល័​ក្ខ ធ្វើការ​ឆ្លើយតប​សឹង​ទាំងអស់ ពិតជា​ឲ្យ​តម្លៃ​ចំពោះ​អ្នកគាំទ្រ​ខ្លួន​ណាស់ គួរ​ឲ្យ​សរសើរ​មែន​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment