កំពូលអ្នកវិភាគ! ពេល​លោក​សុវណ្ណ រិទ្ធី និង​ភរិយា ហាក់​ត្រូវ​គ្នា​វិញ ស្រាប់តែ​ផ្ទុះ​ការ​​​វែកញែក​ពេញ​ហ្វេ​ស​ប៊ុ​ក រហូត​មាន​មតិ​ខ្លះ ទ្រាំ​អត់​បាន ដាក់​ចំៗ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​លោក​សុវណ្ណ រិទ្ធី និង​ភរិយា បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​សម្រាប់​អ្នកគាំទ្រ អស់​រយៈពេល​ប្រមាណ​កន្លះ​ឆ្នាំ​មកហើយ តាំងពី​លោក​មាន​សេរីភាព​ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០២០​មកម្ល៉េះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើក​ជា​ប្រធានបទ​ធ្វើការ​ជជែក​វែកញែក​នេះ ដោយសារ​តាំងពី​មាន​សេរីភាព​មក លោក​សុវណ្ណ រិទ្ធី អត់​ទាន់​ទៅ​ជួបជុំ​ប្រពន្ធ​កូន​វិញ ហើយ​អ្នកនាង​មាស សុជាតា ជា​ភរិយា តែងតែ​បង្ហោះ​សារ​ជា​ហូរហែ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បង្ហាញ​ពី​ទុក្ខសោក រហូត​ចុង​ក្រោយនេះ ប្រកាស​ចំៗ​ឈ្មោះ​ឲ្យ​ស្វាមី​ចេញមក​ដោះស្រាយ​ជាបន្ទាន់ ហើយ​ឈានទៅដល់​ការទម្លាយ​រូបថត​នារី​ម្នាក់ ដែល​សង្ស័យថា​ជា​ស្រី​កំណាន់​លោក​សុវណ្ណ​រិទ្ធី​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក កាលពីពេល​ថ្មីៗ​នេះ លោក​សុវណ្ណ រិទ្ធី បាន​ចេញមុខ​បកស្រាយ​អស់ហើយ​ថា នារី​ម្នាក់​នោះ ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​មែន ប៉ុន្តែ​តាំងពី​មុន​ស្គាល់​ភរិយា​មកម្ល៉េះ ហើយក៏​បាន​បែក​គ្នា​ចប់សព្វគ្រប់​អស់ហើយ​ដែរ ពេល​ស្គាល់​ភរិយា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​មិន​ទាន់​ទៅ​ជួប​មុខ​ប្រពន្ធ​ដោះស្រាយ​គ្នា​នោះ លោក​សុវណ្ណ រិទ្ធី ក៏បាន​បញ្ជាក់​ផង​ដែរ​ថា លោក​ពុំមាន​អ្វី​ក្នុង​ខ្លួន​ទេ ដើរ​សុំ​ការងារ​គេ​ធ្វើ គេ​មិន​ទទួល មិត្តភក្ដិ​ធ្លាប់​រាប់អាន​គ្នា ក៏​គេ​លែង​រាប់រក ពេល​លោក​ធ្លាក់ខ្លួន ហើយ​លោក​ទើបតែ​មានការ​ងារ​ធ្វើ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការបកស្រាយ​រួចមក កាលពី​ថ្ងៃ​ម្សិលមិញ​នេះ លោក​សុវណ្ណ រិទ្ធី បាន​យក​ប្រាក់ខែ ដែល​លោក​ទទួល​បាន​ពី​ការងារ​ដំបូង​ទៅ​ទិញ​ខោ​ទឹកនោម ទឹកដោះគោ កង់​ឲ្យ​កូន ហើយ​ពេលនោះ​ស្រាប់តែ​ភរិយា​របស់​លោក​បង្ហោះ​រូបថត​មួយ​សន្លឹក អមដោយ​សារ​លើក​ជា​សំណួរ​ថា «​នេះ​ជា​ទឹកចិត្ត​បងអូន​ទទួល​………….????!​។​Sovann Rithy»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ លោក​សុវណ្ណ រិទ្ធី ក៏​តប​ថា «​នេះ​ជា​ថវិកា​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការខិតខំ​ប្រឹង​រប​ស់​ខ្ញុំ​រាល់ថ្ងៃ​នេះ​ដើម្បី​កូនៗ​របស់ខ្ញុំ​ ត្បិត​តែ​វា​មិន​ច្រើន តែ​វា​ជា​ការ​ខិតខំ​របស់ខ្ញុំ​ពេលនេះ​ ប៉ា​សន្យា​ថា ប៉ា​នឹង​ប្រឹង​ធ្វើ​ការងារ​គ្រប់យ៉ាង​ដើម្បី​កូនៗ​ជា​កែវភ្នែក​របស់​ប៉ា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​រឿងនេះ ពេល​ពួកគេ​ហាក់​បង្ហាញ​តម្រុយ​ត្រូវ​គ្នា​ហើយ​នោះ ស្រាប់តែ​មានមតិ​មួយចំនួន នៅតែ​ចូល​ទៅ​វិភាគ ចុក​រាក់ អុចអាល ភាគី​ម្ខាងៗ ជាហេតុ​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួនទៀត មិន​ពេញចិត្ត ចេញមុខ​លើក​ហេតុផល ដាក់​ចំៗ​ទៅកាន់​អ្នកចេះដឹង​រឿង​គេ​ឥត​សំចៃ​មាត់​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង មតិ​មួយ​ចំនួន​នោះ បាន​លើក​ឡើងថា «​ម្នាក់ៗ​ចាក់រុក​រឿង​គ្រួសារ​គេ​ម៉េ​ស ឲ្យ​គ្រួសារ​គេ​ដោះស្រាយ​គ្នា​ទៅ ខំ​ម៉េ​ស ពេល​គេ​បែក​គ្នា​ចេះ​ចុះ ពេល​គេ​ត្រូវ​គ្នា​ក៏​ចេះ​ចុះ​ដែរ ចាក់​ឆ្វេង ចាក់​ស្ដាំ នាំ​តែ​ភ្លើង ទុក​ឲ្យ​ប្ដី​ប្រពន្ធ​គេ​ដោះស្រាយ​គ្នា​ទៅ គួរតែ​យក​ពេល​មក​មើល​គ្រួសារ​យើង​វិញ​ទៅ​ប្រសើរ​ជាង​យក​ភ្លើង​មក​ដុត​គ្រួសារ​គេ​បញ្ហា​គ្រួសារ​អ្នកណា​ក៏​កើតមាន​ដែរ សូម្បីតែ​យើង​អ្នក​ចាក់​គ្រួសារ​គេ​ក៏មានដែរ បើ​យើង​យល់​ពី​ខ្លួន​យើង ក៏​យល់​ពី​គេ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្នាក់ៗ​រឿង​ប្ដី​ប្រពន្ធ​គេ មានតែ​គេ​ទេ​ដឹង​ច្បាស់ តែ​ស្ករ​ម្ល៉េះ ចាក់រុក​គេ​ម្ល៉េះ អោយ​គេ​ដោះស្រាយ​ពីរ​នាក់​គេ​ទៅ ម្នាក់​ថា​គេ​សំដែង​ទេ ខ្លះ​ថា​ចេះ​ពេល​គេ​ត្រូវ​គ្នា​និយាយ​ចុះ ពេល​គេ​ទាស់​គ្នា​និយាយ​ចុះ រឿង​គ្រួសារ​គេ​ទេ​បងប្អូន​អើយ បើ​រឿង​របស់​អ្នក​វិញ ពេល​គេ​និយាយ​ចាក់រុក​សប្បាយចិត្ត​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្ងល់​ដែរ​ម្នាក់ៗ​ពូកែ​ទើស​រឿង​គេ​ម៉េស ​ទុក​ឲ្យ​គេ​ត្រូវ​គ្នា​ទៅ ​វា​គ្រាន់​ចង់​ឱ្យ​តែ​ពេល​បែក​គ្នា សួរ​ថា​ចុះបើ​កើត​លើ​គ្រួសារ​អ្នក​ឯង​វិញ​ អ្នក​ឯង​មាន​អារម្មណ៍​ម៉េច​ដែរ​, រឿង​គាត់​គឺ​មានតែ​គាត់​ពីរ​នាក់ ប្តី​ប្រពន្ធ​ទើប​ដឹង​ច្បាស់​។ យើង​ជា​អ្នក វិភាគ ឬ​ឲ្យ​យោបល់​ផ្សេងៗ ​យើង​ត្រូវតែ​ជា​អ្នក​នៅ​កណ្ដាល​ល្អ​ជាង កុំ​ជេរ​ប្រ.មាថ ឬជាន់ ពន្លិច​គាត់​ថែម​អី​»៕ សូមទស្សនាវីដេអូ ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖

Related posts