ចៃដន្យ​មែន​! សុខ លីន ទើប​ទិញ​ថ្មី បាន​ប៉ុន្មាន​ថ្ងៃ​, ពេលនេះ ម៉ាក់ ល័​ក្ខ ទិញ​មួយគ្រឿង​ដែរ មានតម្លៃ​រហូតដល់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ស្គាល់​រួចមកហើយ​នូវ​តារា​ទីក​តុ​ក​ដ៏​ល្បី​ចំនួន​២​រូប គឺ​សុខ លីន និង​ម៉ាក់​ល័​ក្ខ ដោយ​កន្លងមក ពួកគេ ជា​មិត្តភក្ដិ និង​ដៃគូ​ដ៏​សក្ដិសម ធ្លាប់​រស់នៅ​បន្ទប់​ជាមួយគ្នា​។ តែ​ដោយមាន​បញ្ហា​ខ្លះ ធ្វើ​ឲ្យ​ពួកគេ​ខ្វែងគំនិត​គ្នា ឈានដល់​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​(​ឈប់​នៅ​ជាមួយគ្នា​) សូម្បីតែ​ថត​ជាមួយគ្នា​ទៀត ក៏​លែងឃើញ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​នៅ​ស្និទ្ធស្នាល​នឹង​គ្នា​នោះ ពួកគេ ធ្លាប់​ទៅ​ញុំា​អាហារ​ជុំគ្នា បង្ហាញ​វត្តមាន​ញឹកញាប់​នៅផ្ទះ​អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​ផងដែរ​។ តែ​ក្រោយៗ​មកទៀត គេ​មិនសូវឃើញ​សុខ លីន បង្ហាញវត្តមាន ​ជាមួយ​អ្នកស្រី ទ្រី​ដា​ណា ទៀតឡើយ​។ ដោយឡែក ម៉ាក់​ល័​ក្ខ ទើបតែ​ចុះ​កុងត្រា​ការងារ​ថ្មី​ជាមួយ​អ្នកស្រី ទ្រី ដា​ណា ក្នុងតម្លៃ​ខ្លួន​រហូតដល់​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​មិនឃើញ ពួកគេ ថត​សម្ដែង​ជាមួយគ្នា​ដូច​មុន​ក៏ពិតមែន តែ​មានរឿង​ចៃដន្យ​មួយចំនួន​បាន​កើតឡើង​ចំពោះ ពួកគេ ដោយ​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ សុខ លីន បានបង្ហាញ​រថយន្ត​ថ្មី​សន្លាង​១​គ្រឿង មានតម្លៃ​ជិត​៦​ម៉ឺន​ដុល្លារ ដែល​ទិញ​ជូន​ឪពុក​ជាទី​ស្រឡាញ់​របស់​នាង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការបញ្ជាក់​នៅក្នុង​វីដេអូ ឡាយ​កន្លងមក ឆ្លើយតប​នឹង​ការ​ឌឺដង ចំនួន រឿង​ទិញ​ឡាន​បង់​រំលស់​នោះ សុខ លីន លើកឡើងថា សម្រាប់​ការបង់​រំលស់​តែងតែមាន​ហើយ ព្រោះ​យើង​មិនមែនជា​អ្នកមាន​ទេ តែ​សម្រាប់​ការបង់​រំលស់​នេះ ទាល់តែ​យើង​មាន​ប្រាក់ខែ​រាប់ពាន់​ដុល្លារ​បាន​គេ​ឲ្យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ម៉ាក់ លក្ខ ក្រោយពី​ចុះ​កុងត្រា​ការងារ​ថ្មី​ជាមួយ​អ្នកស្រី ទ្រី ដា​ណា រួចមក នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​នេះ រូបនាង ក៏បាន​បង្ហាញ​រថយន្ត​ថ្មី​សន្លាង​១​គ្រឿង​ផងដែរ ហើយ​មានតម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ​ឯណោះ​។ ទោះ​យ៉ាងណា គេ​មិនដឹងថា​នេះ ជា​ការ​បង់​រំលស់​ដែរ ឬ​យ៉ាងណា​នោះទេ​។ តែ​ទំនងជា​ទិញ​ដាច់​ច្រើនជាង ព្រោះ​ទើប​ទទួល​បាន​លុយ​១០​ម៉ឺន​ដុល្លារ​ក្ដៅៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ឃើញថា ពួកគេ ដែល​ធ្លាប់ ជា​មិត្តភក្ដិ និង​ដៃគូ​ដ៏​សក្ដិសម ធ្លាប់​រស់នៅ​បន្ទប់​ជាមួយគ្នា​នោះ បានបង្ហាញ​រថយន្ត​ថ្មី​សន្លាង​ដូចគ្នា ក្នុង​ខែសីហា ដូចគ្នា​។ លើសពីនេះ ពួកគេ ក៏​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​គ្រួសារ កាន់តែ​ខ្លាំង​ដូចគ្នា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក ក៏​ដូច​រហូតមក​ដល់ពេលនេះ អ្នកគាំទ្រ​របស់​ពួកគេ​មួយចំនួន នៅតែ​ទទូច​ឲ្យ​ពួកគេ ដូច​ពីមុន​ខ្លាំងណាស់ ព្រោះ​ធ្លាប់​រួមសុខ រួមទុក្ខ​ជាមួយគ្នា សើច​សប្បាយ ថត​វីដេអូ​ជាមួយគ្នា​រាប់​ភ្លេច​នោះ​។ សង្ឃឹមថា ថ្ងៃ​ណាមួយ ពួកគេ​នឹង​ដូច​ពីមុន​ស្របតាម​បំណង​អ្នកគាំទ្រ​ទៅ​ចុះ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment