ប្រិយមិត្ត បានជ្រាបរួចមកហើយថា ពិធីការិនី រូបស្រស់មានឈ្មោះ ជាអ្នកមេម៉ាយក្តៅស្រួយ អ្នកនាងសុខ សោម៉ាវត្តី បច្ចុប្បន្ន នាងកំពុងតែសាងសម្ព័ន្ធស្នេហាដ៏ផ្អែមល្ហែមជាមួយកីឡាករ លីវ៉ា ហេទ ហើយក៏ធ្លាប់បង្ហាញពីតម្រុយចូលរោងការផងដែរ នាពេលកន្លងមក។
ទំនាក់ទំនងរវាងតារាស្រី សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ រហូតមកដល់ពេលនេះ នៅតែផ្អែមល្ហែមដដែល ប្រៀបបាននឹងសត្វលលកញីឈ្មោលអញ្ចឹងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ សុខ សោម៉ាវត្តី បានបង្ហោះរូបយ៉ាងផ្អែមល្ហែមជាច្រើនសន្លឹកជាមួយគ្នា អមដោយសារបែបនេះថា «Album : អ្នកនាងម្ចាស់ឡឺកឺ និង បងប្រហិត ក្តីសុខ និងសុភមង្គលកើតចេញពីខ្លួនយើងទាំងពីរ មិនមែនអ្នកដទៃនោះឡើយ»។
ដោយឡែកនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សុខ សោម៉ាវត្តី បានបង្ហោះសារមួយទៀតដ៏ចាប់អារម្មណ៍ និងមានន័យថា «ស្រលាញ់ស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះអត់ចេះស្ងៀម ចេះស្លូតចេះកាច ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន កាចមានប្រាជ្ញាខ្ញុំអាចមិនល្អគ្រប់10ទេសំរាប់អ្នកទាំងអស់គ្នា តែខ្ញុំអាចល្អគ្រប់គ្រាន់សម្រាប់មនុស្សដែលខ្ញុំស្រលាញ់»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកសរសើរទាំងរូបសម្រស់របស់នាង និងCaptionខាងលើថា «ស្អាតដូចក្រមុំ, ស្រលាញ់ណាស់, មានន័យម៉េស, បងស្រីស្អាតនិងអត្តចរិតល្អ, ត្រឹមត្រូវ….., ស្អាតបង, ចៅលោកតាក្រមង៉ុយ»។
គួរបញ្ជាក់ថា សុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពី ខែវិច្ឆិកា ឆ្នាំ ២០១២ ប៉ុន្តែ បានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៤ ហើយពេលនេះ បន្សល់នូវចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះចាស្មីន «Jasmine» កើតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣។ ក្រៅពីការបង្ហាញក្ដីស្រឡាញ់ជាមួយគូស្នេហ៍ហើយនោះ សុខ សោម៉ាវត្តី ក៏បានដើរតួនាទីជាម្ដាយដ៏ល្អ តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះកូនស្រីរូបនេះផងដរ។
ជាក់ស្ដែង នៅថ្ងៃខួបកំណើតកូន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សុខ សោម៉ាវត្តី បានបង្ហោះរូបថតឱបគ្នាជាមួយកូន ក្នុងដៃកាន់នំខេក អមដោយសារដូច្នេះថា «Happy birthday my little gal mommy ស្រលាញ់កូនខ្លាំងណាស់ គ្មាអ្វីធំដុំទេកូនឆ្នាំនេះសាមញ្ញលក្ខណៈគ្រួសារ តែគឺពោរពេញដោយការស្រលាញ់ សូមអោយកូនសុខភាពល្អនិងមានសេចក្ដីសុខ អ្វីដែលម៉ាក់ចង់បានពីកូនគឺមិនច្រើនទេគឺ ស្នាមញញឹមរបស់កូន សូមអោយកូនលូតលាស់ដោយការធ្វើល្អ គិតល្អ និងជួបមនុស្សល្អពេញមួយជីវិតរបស់កូន Love u all of my hear»៕