ក្រោយពិធី ពិសាស្លាដកកន្សែងរបស់ខ្លួន ជាមួយកញ្ញា ជា ស្រីនា បានបញ្ចប់ទៅក្រោមបរិយាសរីករាយ និងសាទរជាច្រើនពីមហាជននោះ, Youtuberដ៏ល្បី លោក ហេង វិសាល បានបង្ហោះសារជាបន្តបន្ទាប់ដើម្បីបង្ហាញពីអារម្មណ៍កក់ក្ដៅ ក៏ដូចជាការអរគុណនោះ។
ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែតុលា លោកបានបង្ហោះសាររៀបរាប់ថា «អរុណសួស្តីពុកម៉ែបងប្អូន និងមិត្តភក្តិជាទីស្រឡាញ់ទាំងអស់គ្នា ពេលនេះកម្មវីធីរបស់យើងត្រូវបានបញ្ចប់ ពួកខ្ញុំសូមអរគុណអ្នករាល់គ្នា ជាពិសេសAdmin Pageទាំងអស់ Post cute cuteណាស់ អរគុណច្រើនណា
ពេលខ្លះមើលទៅអរគុណច្រើនដងបន្តិចរាងសាំ ប៉ុន្តែខ្ញុំអត់ដឹងថាមានពាក្យអីក្រៅពីហ្នឹងដើម្បីបញ្ជាក់ពីអារម្មណ៍កក់ក្តៅ និងក្តីស្រឡាញ់ ដែលអ្នកទាំងអស់គ្នាបានផ្តល់មកឲ្យពួកខ្ញុំនោះទេ
ចង់ប្រាប់ថា ពួកខ្ញុំទទួលបានវាហើយអរគុណខ្លាំងណាស់ ខ្ញុំសូមបួងសួងជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបានតែភាពកក់ក្តៅ និងក្តីស្រឡាញ់ ដូចក្តីស្រឡាញ់ និងភាពកក់ក្តៅដែលអ្នកទាំងអស់គ្នាបានផ្តល់ឲ្យមកកាន់ពួកខ្ញុំ។ អរគុណ»។
ដោយឡែក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ លោកបានបង្ហោះកម្រងរូបថតថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនជាច្រើនសន្លឹក ហើយរៀបរាប់យ៉ាងវែងអន្លាយថា «នេះគឺជារូបភាពខ្លះៗក្នុងកម្មវិធីបំពាក់ចិញ្ចៀន ខ្ញុំអង្គុយគិតរកCaptionមួយថ្ងៃហើយអត់ដឹងត្រូវនិយាយពីអីទេ
អ្វីដែលខ្ញុំចង់និយាយ គឺប្រពៃណី វប្បធម៌របស់ខ្មែរយើងពិតជាស្អាត និងមានអត្ថន័យខ្លាំងណាស់ ខ្ញុំទើបតែបានយល់ច្បាស់ពេលដែលជួបផ្ទាល់ខ្លួនឯង អារម្មណ៍ ដែលខ្ញុំទទួលបាននៅពេលនោះ វាពិតជាអារម្មណ៍មួយ ដែលពិសេស ខុសពីកាលដែលខ្ញុំមើល ឬជួយគេហែរាល់ដង
ជាពិសេសនៅពេលដែលខ្ញុំនិងបងប្អូនសាច់ញាត្តិបានហែមកដល់មុខរោង ដែលគេចាត់ទុកជាផ្ទះរបស់ខាងស្រី ខ្ញុំចាំថា នៅពេលនោះខ្ញុំដើរបណ្តើរក៏ក្រឡេកឃើញទៅឃើញម៉ាក់ ប៉ា របស់នា ដែលកំពុងញញឹមចាំខ្ញុំនៅមុខរោងបណ្តើរ ពេលនោះ មិនដឹងអារម្មណ៍អ្វីវាធ្វើតែស្ទើរតែទប់ទឹកភ្នែកអត់ជាប់ ចង់យំបន្តិច ខំទប់បន្តិចខ្លាចខ្មាសគេ
ខ្ញុំខំងាកទៅរកម៉ាក់របស់ខ្ញុំដើម្បីបន្លប់អារម្មណ៍ តែដល់ងាកទៅគាត់ចេញទឹកភ្នែកមុនខ្ញុំបាត់ទៅហើយ… បន្តិចក្រោយមកលោកតាអាចារ្យម្នាក់ ដែលតំណាងឲ្យខាងប្រុសបានចចារ ជាមួយនឹងលោកតាអាចារ្យតំណាងឲ្យខាងស្រី ខ្ញុំមានអារម្មណ៍ថា វាពិតជាអច្ចារ្យណាស់រាល់ដងខ្ញុំតែងតែគិតថា ស្រឡាញ់គ្នាវាអស់ច្បាស់លាស់ត្រឹមគ្រួសារសងខាងដឹងលឺហើយ
តែអារម្មណ៍ខ្ញុំពេលនោះវាប្រាប់ថាលោកនេះច្បាស់លាស់ម៉ែឪអាច្បាស់លាស់ហើយ ខ្ញុំអត់ដឹងថា ត្រូវនិយាយយ៉ាងម៉េចឲ្យគ្រប់គ្នាយល់ទេ គ្រាន់តែមានអារម្មណ៍ថា ចាប់ពីពេលនេះទៅ អ្វីដែលខ្ញុំត្រូវធ្វើគឺ ធ្វើយ៉ាងម៉េចឲ្យល្អ ស្រឡាញ់គ្នាឲ្យច្រើនដើម្បីជាការតបស្នងនៅភាពជឿជាក់របស់ពួកគាត់មកកាន់យើង។
ខ្ញុំអត់រំពឹងថាអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំចង់និយាយនោះទេ តែអារម្មណ៍ដែលខ្ញុំទទួលបានគឺពិតជាអស្ចារ្យ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូននៅភាពកក់ក្តៅដែលគ្រប់គ្នាបានផ្តល់ឲ្យ»៕