នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពី សន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យUVដែលនឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។
ដើម្បីជាការជូនដំណឹងបន្ត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ អ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានបង្ហោះសារឯកសារយោង និងសារបញ្ជាក់បន្ថែមដូច្នេះថា «ចាប់ពីម៉ោង១០ ដល់ម៉ោង២ ថ្ងៃទី១៨ ដល់ថ្ងៃទី២៤ នេះ នៅតំបន់ឥណ្ឌូចិន និយាយទៅមានទាំងកម្ពុជាដែរ នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV មានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ក្ដៅណាស់ នេះបើតាមក្រសួងប្រកាសយប់មិញ។
UV កម្រិត១០នេះ អាចធ្វើឱ្យស្បែក និងភ្នែករលាក បើប៉ះពាល់យូរ ហើយអាចមានហានិភ័យដល់សុខភាពមនុស្ស។ ដើម្បីការពារពីផលប៉ះពាល់ មុនចេញក្រៅត្រូវពាក់ខោអាវវែងៗ ពាក់ស្រោមដៃ និងស្រោមជើង ពាក់វ៉ែនតាការពារពន្លឺថ្ងៃ រកកន្លែងណាដែលមានម្លប់ ពាក់មួក ឬបាំងឆ័ត្រ ពេលត្រូវដើរក្រោមកម្ដៅថ្ងៃ និងផឹកទឹកឱ្យបានច្រើន។
ម្យ៉ាងវិញទៀតUV ដល់កម្រិត១០នេះ ប៉ះពាល់ដល់ស្បែកខ្លាំងណាស់ វាអាចធ្វើឱ្យខ្មៅ ឆាប់ចាស់ជ្រីវជ្រួញ ឬឈានដល់មហារីកស្បែក គួរប្រើបន្ថែមឡេការពារកម្ដៅថ្ងៃ ដែលមានការទទួលស្គាល់ត្រឹមត្រូវ។
បើបងប្អូនមិនទាន់មាន អាចរកទិញបាន SUN Cream High Protection NNP នៅគ្រប់តំណាងចែកចាយ NNP ដែលឡេការពារកម្ដៅថ្ងៃនេះ មាន SPF 90+ PPA+++។ សូមថែរក្សាសុខភាពផងបងប្អូន»៕