ប្រិយមិត្ត បានជ្រាបរួចមកហើយថា តារាសម្ដែងឌី សូនីតា បានសម្រាលកូនប្រុសប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ បន្ទាប់ពីទម្លាយរឿងមានកូនជាមួយតារាសម្ដែងប្រុសលោកលោក ចន អេឡិច ហ្សូរ៉ា ប៉ុន្មានថ្ងៃនោះ។
ដោយឡែក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះលោក ចន អេឡិច ហ្សូរ៉ា បានបង្ហោះរូបគ្រួសារដ៏តូចរបស់ខ្លួនជាច្រើនសន្លឹក អមដោយសារបញ្ជាក់ដូច្នេះថា «អានអោយចប់ បានដឹងថា ហេតុអីអូនស្មាយ៍ មុខស្មើម៉េចបើកៗ កូនស្មាយ៍ Xota Meyhana អាយុ 8ខែហើយកូនគឺជាមោទនភាពរស់យើងទាំងពីរ! អ្វីដែលពីរនាក់យើងប៉ងប្រាថ្នាអោយកូននោះគឺ សុខភាពល្អ និងរីកធំឡើងដោយភាពវ័យឆ្លាត
8ខែមុនកូនបានកើតចេញមកដោយសុវត្ថិភាព និងក្តីស្រលាញ់ ព្រមទាំងការលះបង់ដ៏មហិមារបស់ Mommy Dy Sonita កូន, នេះមិនបានរាប់ចាប់តាំងពីថ្ងៃវត្តមានកូនចាប់កំណើតក្នុងផ្ទៃផង ម៉ាក់កូនម្នាក់នេះជម្នះពុះពារឆ្លងនូវរឿងរ៉ាវបញ្ហាធំៗ មិនថាផ្លូវកាយនិងផ្លូវចិត្ត!
សំដីអវិជ្ជមានពីមនុស្សមួយចំនួន ព្រមជាមួយនឹងគំនាបជាច្រើនសឹងតែចាក់កឆ្លងមិនផុត, តួនាទីដែលជាជំហរគ្រួសារ ត្រូវមកសម្រាកលើគ្រែ ដើរមិនរួច សុខភាពផ្លូវកាយចុះទ្រុឌទ្រោមឈឺចុកចាប់ពេញក្នុងខ្លួន
ឯរូបរាង ដែលធ្លាប់ស្រស់ស្អាត និងទាក់ទាញរបស់គាត់ បានប្រែប្រួល360ដឺក្រេ(តែប៉ានៅតែឃើញគាត់ស្អាត ហើយកាន់តែស្អាត) តែបើទោះបីជាយ៉ាងណាគាត់ ក៏មានក្តីសង្ឃឹម ស្នាមញញឹមនិងអំណរសប្បាយនៃវត្តមានកូន។
ហើយអ្វីដែលសំខាន់នោះគឺ ប៉ានិងកូនយើង2នាក់ ជាចំណែកក្នុងប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងជីវិតរបស់នារីដ៏អស្ចារ្យម្នាក់នេះ កូនត្រូវដឹង និងចងចាំថាថ្ងៃកំណើតរបស់កូនគឺជាថ្ងៃ ដែលមនុស្សក្នុងគ្រួសារយើងរីករាយមានសេចក្តីសុខ ហើយជាពិសេសគឺសេចក្តីសុខដ៏ពេញទីមួយ ដែលម្តាយកូនបានលះបង់ដើម្បីកូន
គាត់ចូលចិត្តស្តាប់រឿងណាស់ អញ្ចឹងថ្ងៃនេះផងដែរ ខ្ញុំក៏បាននិទានប្រាប់គាត់អំពីរឿងពិតខាងលើអោយគាត់ស្តាប់, តែនេះគ្រាន់តែដកស្រង់មួយចំណុចមួយចំនួនទេ, តែទឹកមុខគាត់ គឺចាប់អារម្មណ៍ ហើយហាក់យល់ន័យបានយ៉ាងច្បាស់»។
អ្នកនាង ឌី សូនីតា នៅថ្ងៃដដែលនេះ បានបង្ហោះវីដេអូ អូនស្មាយ៍ កាលពីអាយុ៧ខែជាង អមដោយសារបញ្ជាក់ដូច្នេះថា «កាលអូននៅ7ខែកន្លះ ម៉ាក់ៗទៅលាបំណន់អូននៅវត្ត ហួសចិត្តអត់អ៊ំពូមីងអើយ ក្រោកឈរខ្លួនឯងនែក កូនឯងក៏ចង់ឆាប់ក្រមុំទៅណា??»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖