អ្នកលេងបណ្ដាញទីកតុកច្បាស់ជា បានស្គាល់រួចមកហើយនូវ តារាទីកតុកដ៏ល្បីឈ្មោះ គឺ ម៉ាក់លក្ខ (MAk LEAK single) ដោយនៅលើគណនីទីកតុករបស់នាង គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ មានអ្នកដានដាន(Followers) រហូតទៅដល់ជាង៦លាន(៦.២លានឯណោះ។
ក្រៅពីភាពល្បីល្បាញលើបណ្ដាញសង្គមទីកតុកនោះ ម៉ាក់ល័ក្ខ ក៏បានក្រសោបប្រជាប្រិយភាពរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ដោយទំព័រហ្វេសប៊ុករបស់នាងឈ្មោះ«Mak leak single» មានអ្នកតាមដាន រហូតដល់ជាង៦០ម៉ឺន ក្រោយពីបង្កើតរយៈពេលប្រមាណ២ឆ្នាំនោះ។
ដោយឡែក នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងទីកតុក ជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាង បានបង្ហាញពីតម្លៃខ្លួន ក្នុងការចុះកុងត្រា ជាមួយថៅកែហាងពេជ្រចិត្តធម៌អ្នកស្រីទ្រី ដាណានោះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្រីល័ក្ខ បានបង្ហោះរូបថត១សន្លឹកនៅយប់នេះ ភ្ជាប់ជាមួយCaptionយ៉ាងខ្លីថា «កុងត្រាការងារជាមួយបងស្រី»។ ចំណែក នៅលើគណនីទីកតុក ស្រីល័ក្ខ បានបង្ហោះវីដេអូ ចុះកុងត្រានេះ អមដោយCaptionបែបនេះថា «ហេងៗ ការងារថ្មី កុងត្រាការងារជាមួយបងស្រី ទ្រី ដាណា អរគុណណាស់បងស្រី»។
នៅក្នុងវីដេអូនោះ ឃើញថា ស្រីលក្ខ័ ស្ថិតក្នុងទឹកមុខញញឹមញញែម កាន់លុយទាំងបាច់ៗ ជាមួយកុងត្រារបស់ខ្លួន ក្នុងនោះអ្នកស្រី ទ្រី ដាណា បានបញ្ជាក់ពីទំហំទឹកប្រាក់នេះ មានចំនួន១០ម៉ឺនដុល្លារឯណោះ។
អ្វី ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រអបអរសាទរ និងសរសើរទៀតនោះ ត្រង់អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា នេះគ្រាន់តែជាមួយផ្នែកតូច នៃការងាររបស់ស្រីល័ក្ខ ជាមួយខ្លួនប៉ុណ្ណោះ នៅមួយផ្នែកធំទៀត នេះជាចំណុចចាប់ផ្ដើម។
ទោះយ៉ាងណា ក្នុងទំហំទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារនេះ គេមិនឃើញអ្នកស្រី ទ្រី ដាណា និងស្រីល័ក្ខ បញ្ជាក់ពីរយៈពេលនៃកុងត្រានេះឡើយ៕ ដើម្បីជ្រាបកាន់តែច្បាស់ទៀតនោះ សូមទស្សនា វីដេអូ លម្អិត ខាងក្រោមនេះ ទាំងអស់គ្នា ៖