មិននឹកស្មាន! ទម្លាយ​ប្រវត្តិ​ តួអង្គ​ក្នុង​រឿង «នគរ​មាស» ​តាម​ពិត​ជា​ក្មេង​កំព្រា​ឪពុក​យ៉ាង​កម្សត់​ បច្ចុប្បន្ន​កំពុងតែ​រស់នៅ…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្រ​ ដែល​កំពុង​ទស្សនា​ខ្សែ​ភាពយន្ត​ភាគ​ខ្មែរ​ប្រាកដជា​ បាន​ស្គា​ល់​ហើយ នូវ​រឿង «នគរ​មាស» ដែល​ចាក់ផ្សាយ​នៅលើ​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ ខណ​:​ដែល​ភាពយន្ត​នេះ​ ក៏​ទទួលបាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សន្ទុះ​នៃ​ការគាំទ្រ​នេះ​ ដោយសារតែ​សាច់រឿង ​បាន​ឆ្លុះបញ្ចាំង​ពី​អតីតកាល​ក្នុងសម័យ​ក្រុង​លង្វែក​ជា ពិសេស​គឺ​មាន​វត្តមាន​តារា​សម្ដែង​ប្រុស​-​ស្រី​ល្បីៗ ជាច្រើន​ដួង​ចូលរួម​សម្ដែង​ពិសេស​គឺ​វត្តមាន​របស់​ព្រះ​នាង​តូច នរោត្តម ជេន​ណា ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹមគ្នា​នោះ​ ក៏មាន​ការទម្លាយ​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ភិក្ខុ ហុង​ចាន់​សារ៉ុន​ដោយបាន​បង្ហោះ រូបភាព​ជាច្រើន​សន្លឹក​ភ្ជាប់​ជាមួយ​ការ​រៀបរាប់​ទ​ម្លាយ​អត្តសញ្ញាណ ​និង​ជីវប្រវត្តិ​យ៉ាង​កម្សត់​របស់​តួ​អង្គ​មួយ​ក្នុង​រឿង នគរ​មាស ពោល​គឺជា​ក្មេងប្រុស​ម្នាក់​ដែល​សម្ដែង​ជា​តួអង្គ​ឯក​ឈ្មោះ​រាម​កាលពី​វ័យ​កុមារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ការទម្លាយ​ប្រវត្តិ​កម្សត់​និង​ការតស៊ូ​ពី​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​សិល្បៈ​របស់​ក្មេងប្រុស​អាយុ ១៣​ឆ្នាំឈ្មោះ វី សុ​វណ្ណា ត្រូវបាន​ប្រភព​បញ្ជាក់​ដូច្នេះ​ថា ​«​ជួប​ជាមួយ​តួអង្គ​ឈ្មោះ​រាម​សម្តែង​ក្នុង​រឿង នគរ​មាស​ជា​រឿង​ឆ្លុះបញ្ចាំង​ពី​អតីតកាល​ក្នុង​ស​ម័យ​ក្រុង​លង្វែក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្ថែមទៀតថា ​កុមារា វី សុ​វណ្ណា អាយុ​១៣​ឆ្នាំ ជា​កូនកំព្រា​ឪពុក​មាន​ទេពកោសល្យ​សម្តែង​បានល្អ។ សព្វថ្ងៃ​រស់នៅ​ភូមិ​វត្ត ឃុំ​ខ្នា​ឆ្មារ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។ ​សូម​ជូនពរ​អោយ​កូនប្រុស​វី សុ​វណ្ណា មាន​អនាគត​ល្អ បើ​បុណ្យ​កុសល​កូន​ធ្វើ​មកពី​មុន​ល្អ​កូន​នឹង​ចម្រើន​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment