គេ​ថា​ប្រពន្ធ​មុខ​ចាស់​ជាង​ខ្លួន, ខាន់ ជេមស៍ អត់​ខ្វល់ ដាច់ចិត្ត​ទម្លាយ​មូលហេតុ​ស្រឡាញ់​នាង​ស្ទើរ​លេប​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជា បច្ចុប្បន្ន​តារាចម្រៀងសាន់ដេលោក ខាន់ ជេមស៍ មាន​ភាព​ល្បី​ល្បាញ និងមានកេរ្ដ៍ឈ្មោះបោះសំឡេង ហើយមានមុខជំនួញជាច្រើនក្នុងដៃក៏ពិតមែន ប៉ុន្តែ​ប្រ​ហែល​​មានមនុស្ស​មិននាក់ច្រើនឡើយ​ ដែល​បាន​ដឹង​ពី​ប្រវត្តិ​តស៊ូ​ជូរចត់​របស់​តារា​ចម្រៀង​​​​​កម្សត់​រូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់បទ «សម្រែកបេះដូង» លោក ខាន់ ជេមស៍ ធ្លាប់​ទម្លាយ​ថា ​កាល​​ពី​ឆ្នាំ​1998 លោក​គឺ​ជា​កម្មករ​ចុះ​ទូកនៅប្រទេសថៃ ហើយ​នៅឆ្នាំ​2002 ជា​អ្នក​ចម្រៀង​ប្រចាំ​នៅ​​បៀរ​ហ្គាឌិន រហូត​មក​ដល់​ឆ្នាំ 2007 ទើប​មាន​វាសនា​បាន​ក្លាយ​ជា​តារា​ចម្រៀង​​ល្បី ហើយ​បច្ចុប្បន្ន​ជា​សហគ្រិន​ក្ដោបក្ដាប់​ជំនួញ​ណែន​ដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅមើលជីវិតឯកជនវិញ តារាចម្រៀងប្រុសរូបនេះ មានគ្រួសារមួយប្រកបដោយភាពកក់ក្ដៅ ព្រោះបើគិតមកដល់ពេលនេះ ខាន់ ជេមស៍ និង ភរិយាបណ្ដូលចិត្ត បានរួមរស់ជាប្ដីប្រពន្ធអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណងអាពាហ៍ពិពាហ៍ប្ដីប្រពន្ធអ្នកទាំងពីរ ទទួលបានចំណងដៃកូន៤ នាក់ ក្នុងនោះស្រី ២ នាក់ និង ប្រុស ២ នាក់ ដោយកូនស្រីច្បងរបស់តារាចម្រៀងប្រុសរូបនេះ ហាក់ធំពេញវ័យទន្ទឹមខ្លួនទៅហើយ ថែមទាំងស្រស់ស្អាតគួរឱ្យស្រឡាញ់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីប៉ុន្មានខែមុន, តារាចម្រៀងល្បីឈ្មោះរូបនេះ បានបង្ហោះរូបថត២សន្លឹក ហើយរៀបរាប់ថា ចំណងស្នេហ៍អមតៈ
ថ្ងៃទី 16/05/2022 គម្រប់ខួបចំណងស្នេហ៍២២ឆ្នាំ របស់ពួកយើងទាំងពីរនាក់
អរគុណអូនគ្រប់យ៉ាង ដែលអូនផ្ដល់ឱ្យបង ជឿជាក់បង និងកាន់ដៃបងរយៈពេល២២ឆ្នាំ រហូតបង្កើតបានចំណងស្នេហ៍អមតៈ កូន៤នាក់ ស្រី២ប្រុស២ ជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះបងចង់ឱ្យមនុស្សគ្រប់រូប ដឹងថា «ទោះបីជាមានរឿងអ្វីកើតឡើង ក៏ក្ដីស្រលាញ់ដែលបងមានចំពោះអូន មិនដែលថយចុះឡើយ គឺក្ដីស្រលាញ់មានតែកើនឡើង និងស្មោះត្រង់ចំពោះអូនជានិច្ច។ ជាតិនេះបងសុំត្រឹមធ្វើជាប្ដីល្អ ឪពុកល្អ និងមេគ្រួសារល្អសម្រាប់អូនតែម្នាក់គត់ សុខ សុចិន្តា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា យ៉ាងណា នៅពេល តារាចម្រៀង ខាន់ ជេមស៍ ទើបបើកបង្ហាញវត្តមានភរិយាជាសាធារណៈដំបូងៗ ក៏មានមតិមួយចំនួនតូចលើកឡើងថា ភរិយារបស់លោកមានមុខមាត់មិនសូវស្អាត ឬចាស់ជាងលោកជាដើម ប៉ុន្ដែពាក្យសម្ដីទាំងអស់នោះ ខាន់ ជេមស៍ មិនខ្វល់ឡើយ ហើយកាន់តែស្រឡាញ់ភរិយាដលើសដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ គេមិនដឹងថា ហេតុអ្វី បានជា លោកស្រឡាញ់ភរិយាដល់ថ្នាក់នេះនោះឡើយ តែថ្មីៗកន្លងទៅ ខាន់ ជេមស៍ ដាច់ចិត្តទម្លាយថា កត្តា ដែលធ្វើឱ្យលោកបាក់ចិត្តស្រឡាញ់ប្រពន្ធគ្មានថ្ងៃប្រែ ព្រោះលោកស្រឡាញ់ចិត្តថ្លើមរបស់នាង មិនមែនតែលើមុខមាត់ទេ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment