គេនៅចាំបានថា ម្ចាស់បទ«កុលាបពុលដី» លោក កែវ វាសនា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ជាមួយនឹងកូនស្រី របស់សេដ្ឋីជនបទ ឈ្មោះ«សេដ្ឋីលី» ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្រោយរៀបការ លោក កែវ វាសនា បានជោគជ័យយ៉ាងខ្លាំងលើមុខរបររហូតសាងសង់វិឡារតម្លៃជាង៨០ម៉ឺនដុល្លាររួចរាល់ ព្រមទាំងមានកូនក្នុងបន្ទុកចំនួន២នាក់ តែសម្រាប់ទំនាក់ទំនង និងក្តីស្រលាញ់ មិនប្រែប្រួលទៅណាទេ។
ថ្មីៗនេះ ភរិយា លោកកែវ វាសនា បានរំលឹកពីប្រវត្តិតស៊ូរបស់ពួកគេ ក្នុងការកសាងទំនាក់ទំនងជាមួយគ្នា ជម្នះរាល់ការបំបែកបំបាក់ពីសំណាក់គ្រួសារ រហូតទទួលបានជោគជ័យ ហើយបច្ចុប្បន្ន បានកែប្រែការមិនសូវពេញចិត្តខាងប្រុស រហូត ពេញចិត្តទ្វេដងរហូតដល់សព្វថ្ងៃនេះ។
នៅក្នុងការរំលឹកពីប្រវត្តិតស៊ូជាមួយគ្នានេះដែរ ភរិយា លោកកែវ វាសនា ក៏បានសរសើរប្ដីរបស់ខ្លួនពេញៗមាត់ពីការមើលថែគ្រួសារបានយ៉ាងល្អ និងបានបញ្ជាក់ពីចំណូលរបស់ពួកគេសព្វថ្ងៃមានចំនួន៣ផ្នែក។
ក្នុងនោះ ភរិយា លោកែវ វាសនា បានបញ្ជាក់ទៀតថា ខ្លួនមានបានដូចសព្វថ្ងៃ ក៏មិនមែន ដោយសារទ្រព្យសម្បត្តិរបស់ឪពុកម្ដាយ១រៀលដែរ គឺបានគ្រប់យ៉ាងដូចសព្វថ្ងៃជាញើសឈាមរបស់ពួកគេទាំង២តែម្ដង។
ដោយឡែកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ភរិយា លោកកែវ វាសនា ថែមទាំងបង្ហាញចិញ្ចៀនពេជ្រ១វង់ និងកងដៃ ទើបនឹងទិញក្ដៅៗទៀតផង មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ បង្ហោះភ្ជាប់ជាមួយគ្រឿងពេជ្រ ទាំងនេះ អ្នកស្រី លឹម សុគន្ធារី បានដាក់Captionថា «ក្តីសុខពិតៗដែលបានប្តីតាមចិត្តគ្រប់យ៉ាងថ្នាំទិព្វដែលធ្វើអោយសប្បាយចិត្តអារម្មណ៍ល្អ មែនអត់ស្រីៗគ្នាយើង គ្រាប់ហ៊ុងស៊ុងណាប្តី Keo Veasna»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ដែលបានឃើញ នាំគ្នាបញ្ចេញមតិថា «សុភមង្គល ពិតគឺបានគ្រួសារមួយដែលផ្តល់តម្លៃ និងក្តីសុខមកអោយយើង, ម៉ូតពាក់មួយៗ ស្អាតសាហាវ, ស្អាតណាស់អូន, ក្តីសុខពិតៗ ក្តីសុខខ្លាំងៗមនុស្សស្រី,ដៃមហាសំណាង, ស្អាតខ្លាំងណាស់បង»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖