សេដ​បាត់! នឹក​អ្នក​ស្រី​ ទ្រី ដាណា​ ពេក, ទ្រី សុផានិត ​ទម្លាយ​រូបថត​កាលពី​ជាង​១០​ឆ្នាំ​មុន ​ស្រាប់តែ​មាន​គេ​ប្រាប់​ឲ្យ​កាត់​ចិត្ត​ទៅ​ព្រោះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក ​បើ​ទោះ​ធ្លាប់​មាន​ជ.ម្លោះ​ជាមួយគ្នា​យ៉ាង​ក្ដៅ​គគុក​បែប​ណា​ក៏ដោយ តែ​ក្នុងនាម​ជា​សាច់ឈាម​បង្កើត​នឹង​គ្នា អ្នកស្រី ទ្រី សុ​ផានិត តែងតែ​បង្ហាញ​ក្ដី​ឈឺ.ចាប់ បារម្ភ ចំពោះ​អ្នកស្រី ទ្រី ដា​ណា ​ដែល​ជា​ប្អូន​ស្រី​បង្កើត ​ជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ប៉ុន្មានខែមុន ​ក្រោយពេល​អ្នកស្រី ទ្រី ដា​ណា ឡាយ​ឆ្លើយតប​ជាមួយ​ពូ​ម៉ៅ និង​ទម្លា..យ​រឿង​ឈឺចាប់​ជាច្រើន​នោះ​, អ្នកស្រី បាន​បង្ហោះ​សារ​រៀបរាប់​យ៉ាង​ក្ដុកក្ដួល​ថា «​ជីវិត​គ្រួសារ​តែង​ជួប​បញ្ហា ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនោះ ទោះបី​បងស្រី​គ្មាន​សមត្ថភាព​ជួយ​អ្វី​ប្អូនស្រី​បាន តែ​បង​សុំ​ឈ​ផ្ដល់​កម្លាំងចិត្ត​ពី​ចម្ងាយ ស៊ូ​ៗ​ប្អូនស្រី​រឿង​កន្លងមក​ធ្វើ​អោយ​បងស្រី​មាន​វិប្បដិសារី ឈាម​ខាប់​ជាង​ទឹក តែ​អ្វី ដែល​ហួស​ជា​មេរៀន សង្ឃឹមថា​ថ្ងៃ​ណាមួយ​ពួក​យើង​នឹង​………»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ដោយ​មិន​អស់ចិត្ត អ្នកស្រី ទ្រី សុ​ផានិត បាន​បង្ហោះ​សារ​រៀប​រាប់ទាំង​ទឹកភ្នែក​​​ថា «​ជីវិត ដែល​ជា​កូនកំព្រា ពេល​ពិបាកចិត្ត​គ្មាន​ម្ដាយ​ឪពុក​នៅក្បែរ មិនបាន​ឱប​ម្ដាយ​យំ​ដើម្បី​ឲ្យ​ធូរចិត្ត បងស្រី​ដឹង​ច្បាស់ ព្រោះ​ពេល​បងស្រី​ពិបាកចិត្ត​មិនដឹង​និយាយ​បញ្ចេញ​អារម្មណ៍ និង​យំ​ប្រាប់​អ្នកណា អារម្មណ៍​មួយ​នេះ វា​ពិបាក​ណាស់ តាំងពី​ម្សិលមិញ​មកទល់ពេលនេះ បងស្រី​ដេក​មិន​លក់​គិតតែ​ប្អូន គ្រាន់តែ​ចង់​ប្រាប់​ប្អូនស្រី​ថា នៅមាន​បងស្រី​ម្នាក់នេះ​ណា ស្រលាញ់​ប្អូនៗ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលង​បាន​រយៈពេល​ប៉ុន្មាន​ខែក្រោយ​មក ជិត​ដល់​រដូវចូលឆ្នាំ​ខ្មែរ​នោះ​, អ្នកស្រី ទ្រី សុ​ផានិត មានការ​នឹក​រំលឹក​ចំពោះ​អតីតកាល​ខ្លាំង​ណាស់ ពិសេស​ពេល​រស់នៅ​ជួបជុំ​ជាមួយ​ឪពុកម្ដាយ និង​ប្អូនៗ ក៏បាន​បង្ហាញ​អារម្មណ៍​សោកសៅ និង​លើក​ជា​សំណួរ​យ៉ាង​អួលដើម.ក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ផ្ទះ​ចាស់ រូបថត​ឪពុកម្ដាយ និង​រូបថត​ជាមួយ​ប្អូនៗ កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២​កន្លងទៅនេះ អ្នកស្រី ទ្រី សុ​ផានិត បាន​រៀបរាប់ យ៉ាង​កម្សត់​ថា «​នឹក​គ្រប់យ៉ាង​នឹក​ប្អូនៗ​អាច​ជួប​បានទេ​? នឹក​ផ្ទះ​ចាស់​ណាស់ តែ​បើ​នឹក​ម៉ែ​ប៉ា​ នាង​ខ្ញុំ​លែង​បាន​ជួប​ហើយ ​ជិត​ចូលឆ្នាំ​រឹត​តែ​នឹកៗ​ៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែមលើនេះ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២២ម្សិលមិញនេះ អ្នកស្រី ទ្រី សុផានិត បានបង្ហោះវីដេអូ អមដោយរូបថតជាមួយអ្នកស្រី ទ្រី ដាណា ហើយពោលពាក្យថា «ពាក្យថា បងប្អូន តែងមានសម្តីតូចធំប៉ះទង្គិចគ្នាខ្លះ តែអ្វីដែលមានដូចគ្នាគឺ ចិត្តស្រលាញ់ ចង់ឃើញបងប្អូនរីកចម្រើន​ រូបជាង10ឆ្នាំមុន នឹកប្អូនៗណាស់​ បងប្អូនទាំងអស់គ្នាមើលខ្ញុំស្គាល់ទេ? (សុំទោសប្អូនផង ដែបង្ហោះរូបចាស់ៗ ព្រោះនឹកគ្រប់គ្នា)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ ទោះអ្នកស្រី ទ្រី សុផានិត បង្ហោះសារជា​បន្តបន្ទាប់​បង្ហាញពីអារម្មណ៍នឹកខ្លួន ចង់ឲ្យដូចដើមវិញប៉ុណ្ណា ក៏មិនឃើញអ្នកស្រី ទ្រី ដាណា ឆ្លើយតបនោះឡើយ។ ការមិនអើពើនេះហើយ ទើបមានការផ្ដល់យោបល់ទៅអ្នកស្រី ទ្រី សុផានិតថា «អ្នកដែលមានគុណធម៌ពិតចេះធ្វើបុណ្យពិតនឹងយល់ បងមិន ដែលស្គាល់ប្អូនមែន តែឃើញប្អូនចេះដឹងកំហុសចេះស្រឡាញ់បងប្អូនអញ្ចឹងបងអាណិតណាស់ កាត់ចិត្ត​ទៅអូនបើការព្យាយាមរបស់ប្អូនអត់ប្រយោជន៍គេមិនខ្វល់ពីយើង កុំកើតទុក្វច្រើនសំខាន់រកសេចក្តីសុខអោយខ្លួនយើងបានជាការល្អហើយ។ ជាការឆ្លើយតបអ្នកស្រី ទ្រី សុផានិត បានត្រឹម សម្ដែងការអរគុណប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment