ដាក់​ឈ្មោះ​កូន​ពីរោះ​ណាស់! ចូល​ខែ​ថ្មី, ចាន់ កែវនិមល ​បង្ហាញ​ក្បាលពោះ ​ហើយ​បង្ហើប​ពី​ពេល​វេលា​ស្វាគមន៍​សមាជិក​ថ្មី​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​ពិធីការិនីដ៏ឆ្នើម អ្នកនាង ចាន់ កែវនិមល ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខាន ដោយសារតែកេរ្ដិ៍ឈ្មោះល្បីរន្ទឺ របស់អ្នកនាង តាមរយៈការនិយាយស្ដី​ប្រកប​ដោយសំនួនវោហាស័ព្ទ ស្ដាប់ទៅ ពីរោះពិសា ទាក់ចិត្តមហាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សតម្ថភាពដ៏គួរឲ្យស្ងើចសរសើរនេះហើយ បានធ្វើឲ្យពិធីការិនីរូបនេះ ទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ហើយកំពុងជោគជ័យលើវិថីមួយនេះផងដែរ។ ដោយឡែក និយាយពីជីវិតគូវិញ អ្នកនាង ក៏កំពុង​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ រស់នៅ​យ៉ាង​មានសុភមង្គលជាមួយគ្រួសារដ៏តូចរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីកាន់តែត្រេកអរបន្ថែមទៀតនោះ កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២២ ជា​ថ្ងៃ​ខួបកំណើត​របស់​កូនច្បង​ច្បង​គម្រប់​អាយុ​១១​ឆ្នាំ​​,​​ ពិធីការិនី​ដ៏​ល្បី​អ្នកនាង កែវ ចាន់និមល មាន​កាដូ​ពិសេស​​​សម្រាប់​កូនស្រី​ច្បង​រូប​នេះ ហើយ​​ពេល​បើក​មើល​ ស្រាប់តែ​​​​​ឃើញ​ថា អូន ទេពី មាន​ប្អូនស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ អ្នកនាង ចាន់ កែវនិមល បាន​រៀបរាប់​ជាមួយ​អារម្មណ៍​រំភើប​​​ថា ​«​គ្រប់យ៉ាង​គឺ​ដើម្បី​ទេពី ដំបូង​ប៉ា​ម៉ាក់​គិត​ថា មានតែ​កូន​ម្នាក់​គឺ គ្រប់គ្រាន់​ហើយ​សម្រាប់​គ្រួសារ​យើង តែ​ដោយសារ​កូន​ស្ដាប់បង្គាប់ មិនដែល​ធ្វើឲ្យ ប៉ា​ម៉ាក់​ពិបាក​ទោះ​ប៉ា​ម៉ាក់​រវល់​យ៉ាងណាក៏ដោយ ទើប​ប៉ា​ម៉ាក់​ព្យាយាម​បំពេញ​បំណង​កូន​គ្រប់យ៉ាង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ អ្នកនាង ចាន់ កែវនិមល បានពពោះរយៈពេល៧ខែហើយ ហើយសល់តែ២ខែទៀតប៉ុណ្ណោះ អ្នកនាង នឹងបានឃើញមុខកូនប្រុសជាទីស្រឡាញ់របស់ខ្លួនហើយ។ ជាក់ស្ដែងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ អ្នកនាង បានបង្ហោះរូបថតជាមួយគ្រួសរបស់ខ្លួនជាច្រើនសន្លឹក ហើយបញ្ជាក់ច្បាស់ៗថា «រីករាយខែថ្មី ​ពេលវេលាពិតជាលឿនមែន សល់តែ២ខែទៀតគ្រួសារយើងនឹងទទួលបានសមាជិកថ្មីបន្ថែម​ជួបគ្នាឆាប់ៗប្រុសពៅ​ចេស្តា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ អ្នកគាំទ្រចូលទៅខំមិនព្រោងព្រាតថា «ពោះបងតូចជាងពោះខ្ញុំ៥ខែទៀត, នៅតែស្រស់បង​សម្លាញ់, ស្អាត​ណាស់​មាន​ផ្ទៃពោះ​ក៏​នៅតែ​ស្អាតដែររក្មួយ, សំណាងណាស់ចេស្តា បានមកចាប់កំណើតក្នុងគ្រួសារដ៏សែនកក់ក្តៅ១នេះ, សម្រស់ស្អាតណាស់មិនប្រែអាយដល, ទើបតែឃើញ​ក្បាលពោះ ជូនពរសុខភាពល្អទាំងម៉ាក់ទាំងកូនណា»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment