ល្បី​រឿង​កាត់​លុយ​៣០០​ដុល្លារ​យក​ហេងៗ ម៉ា ចាន់បញ្ញា ​និយាយ​បែប​នេះ ខណៈ​ឯកឧត្ដម​ខៀវ កាញារីទ្ធ ប្រាប់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ​, អតីត​តារា​សម្ដែង វ៉ាង ស្រីណូ បាន​បង្ហាញ​ការ​ហួសចិត្ត នៅ​ពេល​គេ​បា​..​ញ់​លុយ​ច្រឡំ​ចូល​កុង​នាង ហើយ​នាង​បា​..​ញ់​ទៅ​គេ​វិញ តែ​គេ​មិន​ខ​លម​ក ធ្វើការ​អរគុណ​នាង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វី​ដេ​អូ ដែល​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​នោះ​, វ៉ាង ស្រីណូ បាន​រៀបរាប់​ថា ខ្លួន​ត្រូវ​បាន​គេ​បា​..​ញ់​លុយ​ច្រឡំ​ចំនួន​១ ៤០០០​ដុល្លារ ហើយ​នាង​ក៏​សម្រេច​បា​..​ញ់​ឲ្យ​គេ​វិញ​ចំនួន​១៣ ៧០០​ដុល្លារ ដោយ​ទុក​៣០០​ដុល្លារ ជា​លុយ​ហេងៗ​ស្រាប់​ខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា​នៅក្នុង​ការ​វីដេអូ​នោះ នាង​បាន​សម្ដែង​ការ​ហួសចិត្ត​ត្រង់​ថា ម្ចាស់​លុយ​មិន​ខ​ល​មក​នាង​ផ្ទាល់​នោះ​ទេ ឲ្យ​អ្នក​ផ្សេង ដែល​ធ្លាប់​ស្គាល់​នា​ង​ខ​លមក​។ ពេល​នាង​ផ្ញើ​ឲ្យ​វិញ​ហើយ មិន​ឃើញ​ធ្វើការ​អរគុណ​ដល់​នាង​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកលេង​បណ្ដាញ​សង្គម​វិញ ភាគច្រើន​មិនបាន​គាំទ្រ​វ៉ាង ស្រីណូ នោះ​ទេ ដោយ​ម្នាក់ៗ​ចូល​ខំ​មិន​ព្រោងព្រាត​ថា នាង​ចង់បាន​លុយ​គេ​៣០០​ដុល្លារ​យក​លេស​ថា ហេងៗ ជាពិសេស​ពេល​ដឹង​ថា ការ​ហេង​របស់​នាង ជា​ការ​ស៊យ​របស់​អ្នក​ផ្ញើ​ច្រឡំ ព្រោះ​ជា​លុយ​ក្រុមហ៊ុន មិនមែន​លុយ​អ្នក​ផ្ញើ​ច្រឡំ​នោះ​ទេ, អ្នក​ផ្ញើ​នោះ​ ត្រូវ​រក​លុយ​៣០០​បន្ថែម​សង​ក្រុមហ៊ុន​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រឿង​នេះ​ល្បី​សុសសាយ​ពេញ​ព័ត៌មាន​នោះ​ វ៉ាង ស្រីណូ បាន​បង្ហោះ​សារ​គួរ​ឲ្យ​អស់សំណើច​ថា «​គិត​ទៅ​ធ្វើ​បុណ្យ​ពីមុន​អស់​លុយ​រាប់​ម៉ឺន​ដុល្លារ​មិន​ល្បី​ទេ មក​ល្បី​ផ្អើល​ពេញ​ហ្វេ​ស​បុក​នឹង​រឿង​លុយ​ABA 300$ ណឹ​ង​វិញ​អគុណ​អ្នក​សែរ អគុណ​អ្នក​តែ​ស្ករ អគុណ​អ្នក​បញ្ចេញយោបល់​យកមុខ​យក​មាត់ គេ​អ្នកធ្វើ​អត់​ល្អ​ទេ ល្អ​តែ​អ្នក​បញ្ចេញយោបល់​អស់ឯង​ណឹ​ង​ហើយ Jing Jung Vang​ជុង វ៉ាង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿង កំពុងល្បីលើបណ្ដាញសង្គមនេះ តារាចម្រៀង ម៉ា ចាន់បញ្ញា បានលើកជាមតិរបស់ខ្លួនថា «មនុស្សឥឡូវផ្លាស់ប្ដូរអស់ហើយ។ ជឿជាក់លើរឿងអ្វីមួយបែរជាយកចំនួនLike share​ ជាគោលការណ៍ទៅវិញ លែងស្គាល់អ្វីទៅជាគុណភាព រឿងពិតឬរឿងមិនពិត ខ្មៅជាស យកខុសជាត្រូវអស់រលីង។ ​

អ្នកខ្លះបែរជាដៀលត្មិះមនុស្សចាស់ដ្បិតគាត់មិនយល់ពីបច្ចេកវិទ្យាថា មិនដឹងអី ហើយបង្ហោះយកចំនួនអ្នកមើលជាសាធារណៈធ្វើខ្លួនមិនខ្វល់ពីផលប៉ះពាល់ ដល់សីលធម៌ ឯអ្នកខ្លះរើសលុយគេបានសោះ បែរជាយល់ថា​ គេដាច់ខាតត្រូវតែមានសាគុណទើបត្រូវ។ ខ្លួនខុសទៅហើយ មិនអស់ចិត្តបែរជាហ៊ានបង្ហោះវីដេអូអន់ចិត្តជាសាធារណៈតាំងខ្លួនជាអ្នកត្រូវទៀត។

អ្នកខ្លះទៀត ខ្លួនឯងធ្វើត្រូវសោះបែរជាយល់ថាខ្លួនឯងខុស ដោយសារតែមតិមហាជនយល់ថាវាជាកំហុសទាំងដែលគេមិនដឹងពីការពិតថ្លឹងថ្លែងត្រឹមត្រូវ ហើយត្រូវបានមនុស្សបាក់ស្បាតមួយចំនួនមកសំណូមពរអោយបំបិទមាត់ ដើម្បីយល់ថាមិនតបតគឺរស់នៅសុខជាង​ (អត្មានិយម)។ ឱ! សង្គមមនុស្សអើយ ម៉េចក៏បានគុណធម៌ សីលធម៌ សេចក្ដីថ្លៃថ្នូរ ការគោរពទៅណាអស់ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញការបង្ហោះសារបែបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលទៅខំមិនប្រាប់ថា «ស្រុកគេហៅតុលាការ Internet ស្រុកខ្មែរហៅតុលាការហ្វេសប៊ុក !»៕



Related posts

Leave a Comment