ចុក! ក្រោយ​ល្បី​រឿង​លុយ​៣០០​ដុល្លារ​ យក​ហេង​ៗ, វ៉ាង ស្រីណូ ពោល​ពាក្យ​ដាក់​អ្នក​ខំ​មិន​ទាំង​អស់​សំណើច​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ​, អតីត​តារា​សម្ដែង វ៉ាង ស្រីណូ បាន​បង្ហាញ​ការ​ហួសចិត្ត នៅ​ពេល​គេ​បា​..​ញ់​លុយ​ច្រឡំ​ចូល​កុង​នាង ហើយ​នាង​បា​..​ញ់​ទៅ​គេ​វិញ តែ​គេ​មិន​ខ​លម​ក ធ្វើការ​អរគុណ​នាង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វី​ដេ​អូ ដែល​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​នោះ​, វ៉ាង ស្រីណូ បាន​រៀបរាប់​ថា ខ្លួន​ត្រូវ​បាន​គេ​បា​..​ញ់​លុយ​ច្រឡំ​ចំនួន​១ ៤០០០​ដុល្លារ ហើយ​នាង​ក៏​សម្រេច​បា​..​ញ់​ឲ្យ​គេ​វិញ​ចំនួន​១៣ ៧០០​ដុល្លារ ដោយ​ទុក​៣០០​ដុល្លារ ជា​លុយ​ហេងៗ​ស្រាប់​ខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា​នៅក្នុង​ការ​វីដេអូ​នោះ នាង​បាន​សម្ដែង​ការ​ហួសចិត្ត​ត្រង់​ថា ម្ចាស់​លុយ​មិន​ខ​ល​មក​នាង​ផ្ទាល់​នោះ​ទេ ឲ្យ​អ្នក​ផ្សេង ដែល​ធ្លាប់​ស្គាល់​នា​ង​ខ​លមក​។ ពេល​នាង​ផ្ញើ​ឲ្យ​វិញ​ហើយ មិន​ឃើញ​ធ្វើការ​អរគុណ​ដល់​នាង​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកលេង​បណ្ដាញ​សង្គម​វិញ ភាគច្រើន​មិនបាន​គាំទ្រ​វ៉ាង ស្រីណូ នោះ​ទេ ដោយ​ម្នាក់ៗ​ចូល​ខំ​មិន​ព្រោងព្រាត​ថា នាង​ចង់បាន​លុយ​គេ​៣០០​ដុល្លារ​យក​លេស​ថា ហេងៗ ជាពិសេស​ពេល​ដឹង​ថា ការ​ហេង​របស់​នាង ជា​ការ​ស៊យ​របស់​អ្នក​ផ្ញើ​ច្រឡំ ព្រោះ​ជា​លុយ​ក្រុមហ៊ុន មិនមែន​លុយ​អ្នក​ផ្ញើ​ច្រឡំ​នោះ​ទេ, អ្នក​ផ្ញើ​នោះ​ ត្រូវ​រក​លុយ​៣០០​បន្ថែម​សង​ក្រុមហ៊ុន​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រឿង​នេះ​ល្បី​សុសសាយ​ពេញ​ព័ត៌មាន​នោះ​ វ៉ាង ស្រីណូ បាន​បង្ហោះ​សារ​គួរ​ឲ្យ​អស់សំណើច​ថា «​គិត​ទៅ​ធ្វើ​បុណ្យ​ពីមុន​អស់​លុយ​រាប់​ម៉ឺន​ដុល្លារ​មិន​ល្បី​ទេ មក​ល្បី​ផ្អើល​ពេញ​ហ្វេ​ស​បុក​នឹង​រឿង​លុយ​ABA 300$ ណឹ​ង​វិញ​អគុណ​អ្នក​សែរ អគុណ​អ្នក​តែ​ស្ករ អគុណ​អ្នក​បញ្ចេញយោបល់​យកមុខ​យក​មាត់ គេ​អ្នកធ្វើ​អត់​ល្អ​ទេ ល្អ​តែ​អ្នក​បញ្ចេញយោបល់​អស់ឯង​ណឹ​ង​ហើយ Jing Jung Vang​ជុង វ៉ាង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ ឃើញថា វ៉ាង ស្រីណូ ហាក់មិនសោកស្ដាយចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់លុយ៣០០ដុល្លារពីគេ យកហេងៗសម្រាប់ខ្លួនឯងនោះឡើយ ហើយបានបង្ហាញវត្តមានញុំាអាហារសាមគ្គីជាមួយមិត្តចាស់ មាស សុខសោភា យ៉ាងរីករាយថែមទៀតផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment