រដូវភ្ជុំ នាយកៃដរ ប្រាប់ថា អស់​សមត្ថភាព, ខ្ញុង យំ​រៀបរាប់​រឿង គ្រួសារ អាច​ឈាន​ដល់​ផ្លូវ​បំបែក ព្រោះតែ…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលកំពុងតែមានបំណុលជុំទិស ហើយស្វាមីមានជំងឺផងនោះ ស្រាប់តែកើតរឿងថ្មីមួយទៀត ដោយនាយកៃដរ បានបង្ហោះសារជាបន្តបន្ទាប់បង្ហាញពីតម្រុយគ្រួសារអាចនឹងឈានដល់បំបែកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ នាយកៃដរ បានបង្ហោះសារជាបន្តបន្ទាប់ថា «បង្កើតគ្រួសារមួយបើចែកមិនដាច់ រវាងបងប្អូនទេ គឺមិនអស់ទំនាស់ឡើយ។ ,ដូចម្តេច ដែលហៅថា រួមសុខរួមទុក្ខជាមួយប្តីប្រពន្ធ? មិនមែនជាមួយបងប្អូនទេ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលខំធ្វើគ ថ្លង់ និងអធ្យាស្រ័យ គិតថាអាណិត លះបង់កាយចិត្តព្រោះស្រលាញ់ ព្រោះចង់កែប្រែ តែពេលនេះខ្ញុំអស់​សមត្ថភាព​ហើយ, ខំសន្សំពេលវេលា ដើម្បីរៀបប្រពន្ធរស់នៅក្នុងគ្រួសារអោយត្រឹមត្រូវ តែគួរស្តាយ វាសនា បានកំណត់ថា គ្រួសារមួយនេះ មិនអាចរៀបចំកើតទេ ព្រោះខ្ញុំអស់សមត្ថភាពហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបទៅនឹងការបង្ហោះសារជាបន្តបន្ទាប់របស់នាយកៃដរ ជាស្វាមីនោះ នៅរសៀលថ្ងៃដដែលអ្នកនាងខ្ញុង បានឡាយវីដេអូ ដោយដាក់ចំណងជើងថា «កុំឆ្លងឆ្លើយតាមការផុសអី ឡាយនិយាយម្មងទៅ»។ នៅក្នុងវីដេអូនោះ ខ្ញុង បាននិយាយទាំងយំ​ខ្សឹកខ្សួល​ថា មិនពាក់ព័ន្ធទៅនឹងរឿងបងប្អូនអីទេ ហើយរឿងរៀបការ កុំឲ្យនាងហែកឲ្យសោះ នៅមានរឿងច្រើនទៀត ប្រយ័ត្នខ្មាសគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុង បានបន្តទៀតថា បើខ្លួនមិនស្រឡាញ់ មិនខ្វល់ មិនមែនខ្លួនយកប្ដីទៅពេទ្យ អស់លុយកាក់ ហើយសុខចិត្តដេកនៅលើ​ឥដ្ឋ​ មើលថែប្ដី នោះទេ។ ការបញ្ជាក់របស់អ្នកនាងខ្ញុង បែបនេះ ឆ្លើយតបទៅនឹងនាយ កៃដរ ដែលលើកឡើងថា នាងបន់ឲ្យលោកឆាប់ស្លា..ប់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ ខ្ញុង បានបង្ហោះសារជាបន្តបន្ទាប់ថា «ជីវិត​មនុស្ស​ម្នាក់ៗ​គ្រួសារ​នីមួយៗ​ មិន​ដូចគ្នាទេ បើមិនទាន់ធា្លក់លើគ្រួសារអ្នក​សូម​កុំ​សើចខ្ញុំ, គ្មាន​អ្នក​ណា​ម្នាក់​ចង់​បែកបាក់​គ្រួសារ​ទេ»៕ ដើម្បីកាន់តែច្បាស់ទៀតនោះ សូម​ទស្សនា​វីដេអូ ​ខាង​ក្រោម​នេះ ទាំង​អស់​គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment