ថាមែនៗ! អ្នក​គាំទ្រ រំលឹក​អតីតកាល​របស់​ខ្លួន, ឱក សុគន្ធកញ្ញា ស្អប់​វា​ណាស់ ក៏​ពោលពាក្យ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នកបានជ្រាបរួចមកហើយថា ឱក សុគន្ធ​កញ្ញា ជា​តារា​ចម្រៀង​ម្នាក់ ដែល​មាន​ប្រវត្តិ​តស៊ូ និង​មាន​ទំនោរ​ទៅរក​វិស័យ​សិល្បៈ​តាំងពី​នាង​មាន​អាយុ​១០​ឆ្នាំ​មកម្ល៉េះ​។ បច្ចុប្បន្ន តារា​ចម្រៀង​រូបនេះ បាន​ឈរ​នៅ​លំដាប់​ជួរមុខ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយក៏​ជា​កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​ម្នាក់​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធ​កញ្ញា បាន​ផ្លាស់ប្ដូរ​ផលិតកម្ម​ពីមួយ​ទៅមួយ ដោយនៅ​ឆ្នាំ ១៩៩៩-២០០៥ អ្នកនាង បានចាប់ផ្ដើម​អាជីព​តន្ត្រី​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ហើយ​នៅ​ឆ្នាំ​២០០៦-២០០៧ នាង​ឈរជើង​នៅ​ផលិតកម្ម​U2 Entertantment Production​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ នៅ​ឆ្នាំ​២០០៨ ឱក សុគន្ធ​កញ្ញា ក៏បាន​ចូលរួម​ក្នុង​ផលិតកម្ម Rock Musicហើយ​នៅ​ចុង​ឆ្នាំ​២០០៨ នាង​ក៏​ចាក​ចេញ​ ពី​ផលិតកម្ម Rock ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស ​រហូតមកដល់​បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹក​ដល់ ឱក សុគន្ធ​កញ្ញា ពេល​នៅ​ផលិតកម្ម​U2 នោះ ឃើញថា ការលេង​ខ្លួន​របស់​នា​ង​ដូចជា​មនុស្ស​ប្រុស​ខ្លាំងណាស់ សូម្បីតែ​កាយវិការ​លើ​ឆាក​របស់​នាង ក៏​ដូច​ផងដែរ​។ ថ្មីៗ​នេះ វីដេអូ​របស់​នាង ពេល​ឡើង​ឆាក​ប្រគំ​តន្តី​នៅ​សៀមរាប​​ ត្រូវ​បាន​អ្នកគាំទ្រ​ធ្វើការ​បង្ហោះ​ឡើងវិញ ដើម្បី​ជា​ការ​រំលឹក​អនុស្សាវរីយ៍​នា​ពេលនោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ ឆា​នែ​ល​យូ​ធូប​ឈ្មោះ «No Chheng នូ ឆេង​» បាន​បង្ហោះ​វីដេអូ​មួយ របស់​ឱក សុគន្ធ​កញ្ញា បកស្រាយ​ចម្រៀង​រួមគ្នា​ជាមួយ អ្នកនាង​សុគន្ធ និសា និង កញ្ញា លី អ៊ី​វ៉ា​ធី​ណា​។ បទ​នោះ មាន​ចំណងជើង​ថា «​ពាក្យ​ស្រឡាញ់​និង​ពាក្យ​ស្អប់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ​នេះ ត្រូវបាន​គេ​យកទៅ​បង្ហោះ​បន្ត​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទីក​តុ​ក ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង ពិសេស​ការចាប់អារម្មណ៍​លើ​តារាចម្រៀង ឱក សុគន្ធ​កញ្ញា តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ឃើញ វីដេអូ​នេះ​ភ្លាម​ ពួកគេ បាន​លើកឡើងថា «​កាល​នុង កញ្ញា ប្រុស​ខ្លាំង​ណាស់​, ប្រុស​សុទ្ធ​, កញ្ញា ចរិត​ដូចជា​មនុស្ស​ប្រុស​កាលសម័យ​នោះ​, បង​កញ្ញា​ជំនាន់​ហ្នឹង អ្នកណា​ក៏​ថា​ដូច​ប្រុស​ដែរ​, Ido​កញ្ញា​សូម្បីតែ​ដើរ​ក៏​ប្រុស​ដែរ​, បង​កញ្ញា ចេញ​មក​ប្រុស​សុទ្ធ ទាំង​ការ​ចាប់ដៃ​Fan, Idol​កញ្ញា​ប្រុស​សុទ្ធ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​បង្ហោះ​វីដេអូ​នេះ​ ល្បី​សុសសាយ​រួចមក ថ្មីៗ​នេះ តារាចម្រៀង ឱក សុគន្ធ​កញ្ញា បានធ្វើការ​ឆ្លើយតប​ថា «​ខ្ញុំ​ស្អប់​អ្នកណា​គេ រំលឹក​អតីតកាល​ហ្នឹង​ណាស់​…​អតីតកាល​របស់​អ្នក​ទាំងអស់គ្នា​ល្អ ហើយ​រាល់ថ្ងៃ​អ្នក​ទាំង​អស់គ្នា​ល្អ អត់​មានអី​ឡូយ អត់​ល្អ​…​ពេល​យើង​រស់​នៅ​រាល់​ថ្ងៃ យើង​ក្រឡេក​ទៅ​មើល​អតីតកាល​របស់​យើង​វិញ បាន​យើង​ដឹង​ថា យើង​ជា​មនុស្ស​ពូកែ​ប៉ុណ្ណា​…»៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ ​ខាងក្រោម​នេះ​ទាំង​អស់​គ្នា​​ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment