ថ្មីៗនេះ តារាសម្ដែងនិងជាពិធីកររូបរាងសង្ហាលោក សេង មង្គល ទើបតែបានបង្ហោះរូបភាពមួយសន្លឹកនៅគណនីបណ្ដាញង្គមរបស់លោក ដោយបង្ហាញឲ្យហ្វេនៗឃើញថា លោកទើបតែបានទទួលបានផ្ទះវីឡាថ្មីមួយល្វែងយ៉ាងស្រស់ស្អាតមកកាន់កាប់ក្នុងដៃ ហើយផ្ទះនេះក៏ជាកម្លាំងញើសឈាមដែលលោកខំប្រឹងប្រែងរកមករយៈពេលជាយូរផងដែរ។
ជាមួយគ្នានេះ ក្រៅពីការបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីផ្ទះថ្មីនោះហើយ សេង មង្គល ក៏បានសរសេររៀបរាប់ឲ្យដឹងបន្ថែមទៀតផងដែរថា៖
បង់លេងៗបានផ្ទះមួយ។ ឡានមួយ ផ្ទះមួយ ប្រពន្ធពីរល្មម បន្ទប់មានពីរស្រាប់។ និយាយលេងទេ។ ខែថ្មីហេង ហេងនិងសូមមានសំណាងល្អទាំងអស់គ្នាបងប្អូន។ #កំលាំងញើសឈាមកើតចេញពីបាតដៃទទេម្នាក់ឯង#វានឹងកើតមានបន្តិចម្តងៗដរាបណាយើងមិនបោះបង់ក្តីស្រម៉ៃ#ជំហានដំបូងវាអាចនិងតូចប៉ុន្តែជំហានបន្ទាប់វាអាចនឹងធំត្រូវតែស៊ូ – ការរៀបរាប់របស់ សេង មង្គល
យ៉ាងណាមិញ គ្រាន់តែដាច់ខែចាស់ ផ្លាស់ចូលដល់ខែកក្កដាដែលជាថ្មីភ្លាម តារារូបនេះក៏បានបង្ហាញសមទ្ធិផលដែលខ្លួនខំប្រឹងរកបានដោយខ្លួនឯងភ្លាមបែបនេះ ពេលដែលហ្វេនៗនៅលើបណ្ដាញសង្គមឃើញហើយ គេក៏លាន់មាត់សរសើរ រួមនឹងពាក្យអបអរសាទរជាហូរហែផងដែរ៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖