ទប់ចិត្តមិនជាប់! គូ​ដណ្ដឹង​ ​អាម៉ី ​គ្រាន់តែ​ចេញពី​ធ្វើការ​មកដល់​ផ្ទះ​ភ្លាម ​ស្ទើរ​គាំង​បេះដូង​ ក្រោយ​ពី​ឃើញ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កញ្ញា តេង ណ​ដា​ណា ហៅ អា​ម៉ី បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​បុរស​សង្ហា​ម្នាក់ កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដោយ​ធ្វើឡើង​លក្ខណៈ​គ្រួសារ គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នោះ អ្វី ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គ្រាន់តែ​ថ្លៃ​បណ្ដា​ការ រហូត​ទៅដល់​៩៩៩៩៩​ដុល្លារ​សហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០​រៀល (​បួន​រយ​លាន​រៀល​) និង​ចិញ្ចៀន​ពេជ្រ ២​ម៉ឺន​ដុល្លារ​ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ មាន​ការ​រិះគន់​មួយ​ចំនួន​ចំពោះ​ពួកគេ ហើយ​ជា​ការ​ជម្រះ​មន្ទិល​ គូ​ដណ្ដឹង​របស់​អាម៉ី ដែល​ជាStreamer បាន​ធ្វើការ​ឆ្លើយ​តប​ថា «​បញ្ចេញមតិ​បែប​សប្បាយរីករាយ​ខ្ញុំ​ពេញចិត្ត​និង​សប្បាយ​ជាមួយ តែ​អ្នកខ្លះ​ចូល​មក​មិនដឹង​រឿង​ខំ​រំលឹក​រឿង​មិន​សប្បាយចិត្ត​មក​ដើម្បី​ចង់បាន​ចំណាប់អារម្មណ៍ ដល់​តែ​គេ​ថា គេ​ធ្វើទៅ ថា​គេ​អាក្រក់​ប្រកាន់​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹង​និយាយ​ទៅ​ស៊ើប​មើល​ឲ្យ​ដឹង​ដំណើរ​ដើមទង​ឲ្យ​ច្បាស់ មិនមែន​អ្នកណា​មាន​ថ្មី​មុន​សុទ្ធតែ​ខុស​ទេ​(​ខ្ញុំ​និយាយ​ទូទៅ​) ហើយ​នេះ​ជា​ប្រពន្ធ​ស្របច្បាប់ ​មិនមែន​សង្សារ​ទេ ដោយសារតែ​មូលហេតុ​អស់នេះ​ទើប​គ្រួសារ​ទាំងពីរ​ខ្នះខ្នែង​ខំ​រៀបចំ​ជូន​កូន​ទាំងពីរ​ឲ្យ​ផុត​ពី​ពាក្យ​ថា​សង្សារ គួរ​យល់ ហើយ​ដាក់​សំណួរ​ខ្លួនឯង​សាកមើល មិច​បាន​ចឹ​ង​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិច​បាន​ពួកគាត់​ភ្ជាប់​ពាក្យ​លឿន មកពី​អី មកពី​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក នេះ​ជា​រឿង​អនាគត​មួយជីវិត មិនមែន​ស៊េរី​អ្នកឯង​មក​ថា​និង​ទេ។ ពួក​ខ្ញុំ​អាយុ​តិច​តែ​ការ​គិត​មនុស្សពេញវ័យ មិនមែន​ស៊េរី​អាយុ​ច្រើន​នៅ​ឈ្លក់​អង្វែង​នឹង​សម្រស់​ខ្លួនឯង​មាន​អំនួត គិត​ខ្លួន​អស្ចារ្យ ហើយ​នៅ​បើកផ្លូវ​ខ្លួនឯង​មើល​អ្នកផ្សេង​ពេល​កំពុង​ទាក់ទង​នឹង​មនុស្ស​ម្នាក់​ទេ​មិន​ឲ្យ​តម្លៃ​គេ​ទេ​មើលងាយ​គេ​ហើយ​ទាំង​គ្រួសារ​គេ​ទៀត​(​និយាយ​ទូទៅ​) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​អនាគត​របស់ខ្ញុំ ទើប​ខ្ញុំ​សម្រេច​ស្វែងរក​មនុស្ស​ដែល​ឲ្យ​តម្លៃ​ខ្ញុំ​និង​គ្រួសារ ដល់ពេល​ឃើញបែបនេះ ស​ភ្នែក បើកភ្នែក​ធំៗ ។ មុននឹង​បញ្ចេញមតិ​អាន cmt​ខ្ញុំ​នេះ​ផង អរគុណ​ដោយ​ក្ដី​គោរព​ពី​ខ្ញុំ និង​គូរ​ដណ្ដឹង​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់ពាក្យ​រហូតមកដល់​ពេលនេះ ពួកគេ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ជា​ហូរហែ ហើយ​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​ម្សិលមិញ​នេះ​ អា​ម៉ី ថែមទាំង​សម្រេច​បំណង​១​របស់​គូ​ដណ្ដឹង​ខ្លួន​ទៀតផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​​ការ​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​អា​ម៉ី​, គូ​ដណ្ដឹង​របស់​នាង បាន​បង្ហោះ​សារ​ថា «​ក្ដី​សុខ Gamer ពេល​បាន​ប្រពន្ធ​យល់ចិត្ត​បែបនេះ គ្រាន់តែ​ឃើញ​ប្ដី​Save​រូប PS5​ទុក​សោះ មិនដឹង​ថា​ គាត់​មើលឃើញ​តាំងពី​ពេលណា​ទេ គ្រាន់តែ​ចេញពី​ធ្វើការ​មកដល់​ផ្ទះ​ភ្លាម ឃើញ​ចឹ​ង​ម៉​ង អរគុណ​សម្រាប់​ក្ដី​ស្រលាញ់ និង​ការ​យកចិត្តទុកដាក់​នឹង​បង​បែបនេះ ឃើញ​ភ្លាម​គាំងបេះដូង បង​ស្រលាញ់​អូន ប្រពន្ធ​សម្លាញ់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញ​គូ​ដណ្ដឹង​ពេញចិត្ត​របស់ ដែល​ខ្លួន​ទិញ​ឲ្យ​នោះ,​ អា​ម៉ី ពោល​ពាក្យ​ទាំង​ញញឹម​ថា «​ស្នាម​ញញឹមរ​បស់​បង​ពិបាក​រ​ក​ជាង​លុយ​ទៅទៀត​»​។ តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើក​សរសើរ​ថា « គ្រួសារ​មាន​ក្តី​សុខ​ក្តី​សុខ​ណាស់​, រវល់​តែ​Sweet ចឹ​ង​តើ​បាន​មិន​ឃើញ​ឡាយ ជូនពរ​បង​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment