អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពី ម្ចាស់ហាងបីយូធីស្ទរទិញកាដូ Surprise ប្អូនស្រី ក្នុងថ្ងៃខួបកំណើត លេងសុទ្ធតែផ្ទះវិឡារ មួយខ្នង ចិញ្ចៀនពេជ្រ ១២លី មួយវង់ ព្រមទាំងរថយន្តស្ព័រ ពណ៌ក្រហមយ៉ាងស្រស់ស្អាតមួយគ្រឿងទៀតផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ម្ចាស់ហាង បីយូធីស្ទរ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Ngoun Xiang» បានសរសេររៀបរាប់ដូច្នេះថា «ទឹកចិត្តបងប្រុស មានចំពោះប្អូនស្រី ក្នុងថ្ងៃ birthday ផ្ទះវិឡារ មួយខ្នង ចិញ្ចៀន 12li មួយវង់ ឡាន ស្ព័រ មួយគ្រឿងកាដូរ មានតម្លៃ ថ្លៃ ប៉ុណ្ណា ក៏ មិនស្មើ ទឹកចិត្តបងស្រលាញ់ប្អូនដែរ Kim Soojin
បងប្អូន ស្រលាញ់គ្នា គ្រួសារ សុខសាន្ត រកស៊ីមានបាន មិនដែលភ្លេចគ្នា សូមអោយឆ្នាំណាៗក៏ដូចឆ្នាំនេះ សុខសប្បាយ សើចក្អាកក្អាយសល់លុយច្រើនៗ មានបងក៏គ្រប់គ្រាន់»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើន បានចូលរួមអបអរសាទរ ព្រមទាំងសរសើរទឹកចិត្តដ៏ល្អ របស់បងប្រុស មានចំពោះប្អូន ហើយនេះក៏ជាគំរូល្អមួយផងដែរ។ ដើម្បី កាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ដែលម្ចាស់ហាងខាងលើ ទើបតែបង្ហោះនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ដូចខាងក្រោមទាំងអស់គ្នា ៖