ការពិតចឹងសោះ! ឃើញ​មាន​បាន​ដូច​សព្វ​ថ្ងៃ ​ដល់​ទៅ​មើល​ប្រវត្ តិ​អ្នកស្រី ទ្រី ដាណា ​ទើប​ដឹង​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីទ្រី ដាណា ត្រូវបានគេស្គាល់ច្រើនតាមរយៈសកម្មភាពមនុស្សធម៌ស្ទើរជារៀងរាល់ថ្ងៃ ជាមួយនឹងការកាប់កប់លើមុខជំនួញ មានលុយ មានឡាន មានវិឡារ ជាដើមនោះ។ ប៉ុន្តែអ្នកគាំទ្រមួយចំនួន ទំនងជាមិនធ្លាប់ដឹងពីប្រវត្តិរបស់អ្នកស្រី ថាតើត្រូវតស៊ូ ដូចម្ដេចខ្លះ ទម្រាំមកដល់ចំណុចនេះនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដា​ណា ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៥​នាក់ ដែលមាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ អ្នកជំនួញ​ឆ្នើម​រូបនេះ មាន​ឪពុក​ឈ្មោះ ងួន ទ្រី និង​អ្នក​ម្ដាយ​ឈ្មោះ សៀង ជូរ ប៉ុន្តែ​លោក​ទាំង​២ បានទទួល​មរណភាព​ទៅហើយ ដោយ​ជំងឺ​ប្រចាំកាយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រមាណ​ជាង ១០​ឆ្នាំមុន ក្នុងពេលដែល​អ្នកស្រី ទ្រី ដា​ណា កំពុង​លក់​ខោអាវ​ជជុះ ម្ដាយ​ឪពុក​បាន​ស្លា ប់ចោល​ទាំង​មិនទាន់​ចូលដល់​វ័យ​ជរា ព្រោះតែ​នាង​មិនអាច​រកប្រាក​ព្យាបាល​លោក​ទាំង​២ បាន។ ទោះបី​មានការ​ឈឺចាប់ នឹង​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ប៉ុន្តែ​នារី​ចិត្តសប្បុរស​រូបនេះ បាន​ក្រោកឈរ​ឡើងវិញ តស៊ូ​ជម្នះ​វាសនា ជម្នះ​ការមើល​ងាយ ដើម្បី​ខិតខំ​រកលុយ​ក្នុងនាម​ជា​ក្មេង​កំព្រា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាម​ជា​ក្មេង​កំព្រា​ឪពុកម្ដាយ លោកស្រី ទ្រី ដា​ណា បាន​តស៊ូ​យក​ខោអាវ​ជជុះ​មក​លក់​ក្រោម​ឆត្រ មុខ​រោងចក្រ ដើម្បី​សន្សំ​ប្រាក់​យកមក​ដាក់ទុន​រកស៊ី​បន្តទៀត​។ បន្ទាប់ពី​មាន​ប្រាក់​មួយចំនួន​ក្នុង​ដៃ លោកស្រី ទ្រី ដា​ណា ក៏បាន​ប្រថុយ​យក​គ្រឿងសម្អាង​ពី​គេ​មក​លក់​តាម​ផ្សារ​។ ភាព​រួសរាយ​រាក់ទាក់ សម្ដីសំដៅ​ប្រកបដោយ​ទឹកដម បានធ្វើឱ្យ​លោកស្រី ទ្រី ដា​ណា មាន​ម៉ូយ​កាន់តែច្រើន ហើយក៏​ប្រថុយ​យក​គ្រឿងសម្អាង​ពី​ប្រទេស​ថៃ​មក​លក់​បន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​នារី​ម្នា​ក់មាន​គោលដៅ​ធំ លោកស្រី ទ្រី ដា​ណា បាន​ប្រឹងប្រែង​យ៉ាងខ្លាំង រហូត​សម្រេច​ក្ដី​ស្រមៃ​បើកសម្ពោធ​ក្រុមហ៊ុន​មួយ​ជា​ផ្លូវការ កាលពី​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ដាក់ឈ្មោះថា ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី​។ សព្វថ្ងៃ​ក្រុមហ៊ុន​នេះ មាន​អ្នកតំណាង​ចែកចាយ​ប្រមាណ ៧​ម៉ឺន​នាក់ គ្រប់​រាជធានី​-​ខេត្ត ទូទាំងប្រទេស​កម្ពុជា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ជោគជ័យ​លើ​មុខ​ជំនួញ​គ្រឿងសម្អាង អ្នកស្រី ទ្រី ដា​ណា ក៏បាន​ងាក​មក​បើកហាង​លក់​គ្រឿងអលង្ការ មាស ពេជ្រ មួយទៀត នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ដាក់ឈ្មោះថា ដា​ណា​។ សព្វថ្ងៃ ជំនួញ​ថ្មី​នេះ កំពុង​ជោគជ័យ​ដើរទៅ​មុខ​ដោយ​រលូន និង​មាន​អតិថិជន​គាំទ្រ​យ៉ាងច្រើន​។ ដោយហេតុ​នេះហើយ ទើប​អ្នកស្រី​ចាប់ផ្ដើម​សាងសង់​អគារ​ផ្ទាល់ខ្លួន​ថ្មី​មួយទៀត ដើម្បី​បើកហាង​ពេជ្រ​ឱ្យ​កាន់តែ​ធំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូល​ហេតុដែល​អ្នកស្រី ងាក​មក​បើកហាង​ពេជ្រ ក៏​ព្រោះតែ​នៅ​នឹកឃើញ​ពាក្យ​គេ​មើលងាយ ថា​ត្រឹម​លក់ដូរ​តូចតាច មិន​អាចមាន​វាសនា​ពាក់​មាស​ពេជ្រ​បាន​។ ពេល​អ្នកស្រី ជា​ក្មេង​ម្នាក់​កំពុង​លក់ដូរ​តាម​ផ្សារ អ្នកស្រី​ធ្លាប់​ទៅ​ឈរ​មើល​ទូរ​តាំង​មាស​ពេជ្រ​គេ ក៏ត្រូវ​គេ​ដេញ ថា​គ្មាន​លុយ​ទិញ​ទេ នាំ​ទើស​ផ្លូវ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​គេ​មើលងាយ​ក្ដី ក៏​អ្នកស្រី​មិន​ខឹង​គេ​ដែរ តែ​បាន​យក​ភាពឈឺចាប់ ធ្វើជា​កម្លាំងចិត្ត ដោយ​គិត​ស្រមៃ​ថា​ថ្ងៃ​ណាមួយ នឹងមាន​ហាង​ពេជ្រ​មួយ​ខ្លួនឯង មិនមែន​ត្រឹមតែ​ទិញ​ពាក់​នោះទេ​។ សព្វថ្ងៃ អ្នកស្រី ក៏បាន​សម្រេច​ក្ដី​ស្រមៃ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពីមុខ​ជំនួញ អ្នកស្រី ទ្រី ដា​ណា ក៏មាន​ចិត្ត​ស្រលាញ់​សិល្បៈ​រាំច្រៀង ដោយបាន​យក​បទ​ចម្រៀង លោក កែវ វាសនា មក Cover ប៉ុន្មាន​បទ ធ្វើឱ្យមាន​សន្ទុះ​អ្នកគាំទ្រ​ខ្លាំង​។ ក្រោយមក អ្នកស្រី ក៏បាន​ចេញ​បទ Original Song ដោយ​ខ្លួនឯង និង Cover បទ​ពី​ដើម​របស់​លោកតា ស៊ីន ស៊ី​សាមុត ខ្លះ រហូត​មាន​អ្នកទស្សនា​ដល់​ទៅ​រាប់លាន​ដង​។ ប៉ុន្តែ​ម្ចាស់​ហាង​ពេជ្រ​រូបនេះ បានបញ្ជាក់​ហើយ​ថា គ្រាន់តែ​ច្រៀង​ដើម្បី​កម្សាន្ត​អារម្មណ៍​ចែក​បងប្អូន​សប្បាយ​ប៉ុណ្ណោះ មិនមែន​ធ្វើ​អាជីវកម្ម​ទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment